លើក​ពេល​សវនាការ​រឿងក្តី​ទណ្ឌិត​សម រង្ស៊ី ដោយសារ​គ្មាន​វត្តមាន​មេធាវី​

928
ចែករម្លែក
ទណ្ឌិត សម រង្ស៊ី

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា​នេះ​តុលាការ​កំពូល សម្រេច​លើក​ពេល​សវនាការ រឿងក្តី​ទណ្ឌិត​សម រង្ស៊ី ករណី​សមគំនិត​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។ ​មន្ត្រី​តុលាការ​និយាយថា សវនាការ​នេះ ត្រូវបាន​លើក​ពេល ដោយសារ​មេធាវី​អត់​ចូលខ្លួន ។ តុលាការ​នឹង​កំណត់​ថ្ងៃ​សវនាការ​ម្តងទៀត​នាពេល​ក្រោយ ។

​ទណ្ឌិត​សម រង្ស៊ី ជាប់ចោទ​ពីបទ​”​សមគំនិត​ក្នុង​អំពើ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ និង ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ និង ១៣ ខែសីហា ឆ្នាំ​២០១៥ ។

​គួរ​បញ្ជាក់ថា ទាំង​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ គឺ បានសម្រេច​ដូចគ្នា​ផ្តន្ទាទោស​ទណ្ឌិត​សម រង្ស៊ី ដាក់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ។ ប៉ុន្ដែ​ការសម្រេច​នេះ ត្រូវបាន​មេធាវី​ការពារ​សិទ្ធិ​ទណ្ឌិត សម រង្ស៊ី ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល ។

​ទណ្ឌិត​សម រង្ស៊ី បច្ចុប្បន្ន​មានរឿង​ក្តីក្តាំ​ជាច្រើន ក្នុង​កណ្តាប់ដៃ​តុលាការ ដោយ​រឿងក្តី​ខ្លះ​បាន​ចូល​ជា​ស្ថាពរ​និង​រឿងក្តី​ខ្លះ​កំពុងដំណើរការ​នីតិវិធី ៕​មន​