លើក​មិន​រួច រំកិល​ក៏​មិនបាន ដល់​តែ​ឆែក​មើលឃើញ​បង្កប់​ទស្សនាវដ្ដី​សិច​រាប់រយ​ក្បាល​

1355
ចែករម្លែក

កាលពីពេល​ថ្មីៗ​នេះ បុគ្គលិក​ផ្នែក​បោស​សម្អាតផ្ទះ​ភ្ញាក់ផ្អើល​ចង់​ដាច់​ផ្ងារ​ដោយ​ក្តី​ហួសចិត្ត នៅពេល​គ្រែ​មួយ​ដែល​ធ្ងន់​យ៉ាង​ចម្លែក​បង្កប់​ពេញ​ទៅដោយ​ទស្សនាវដ្ដី​សិច​ចាស់ៗ​រាប់រយ​ក្បាល​។​

​ហេតុការណ៍​គួរឱ្យ​ហួសចិត្ត​នេះ​បានកើត​ឡើង នៅពេល​បុគ្គលិក​ម្នាក់​ឈ្មោះ ខាល ហ័​រ​ល័​រ (Karl Horler) ដែល​មកពី​ក្រុមហ៊ុន​ផ្តល់​សេវា​បោសសម្អាត Frome Reclamation បាន​ទៅ​បោសសម្អាត​ផ្ទះមួយ​ស្ថិតនៅក្នុង​ទីក្រុង​ប្រ៊ី​ស្តូ​ល (Bristol) ប្រទេស​អង់គ្លេស​។

​បុរស​វ័យ ៤៧ ឆ្នាំ​ខាងលើ និង​មិត្ត​រួមការ​ងារ​ម្នាក់ទៀត​របស់គាត់​លើក​គ្រែ​នោះ​មិន​រួច​សោះ ព្រោះ​វា​ធ្ងន់​ខ្លាំងពេក​។ ដោយ​ក្តី​ងឿងឆ្ងល់ ពួកគាត់​ក៏បាន​ឆែក​មើលឃើញ​សុទ្ធតែ​ទស្ស​ស​នាវ​ដ្ដី សិច​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០៕ ប្រែ​សម្រួល​: ខុម