លើក​វត្ថុ​សព្វបែបយ៉ាង​ជាមួយ​ប្រដាប់ភេទ ដើម្បី​បង្កើន​ជីវិត​សិច​

338

ទូរស័ព្ទ ដបសាប៊ូ ផ្លែក្រូចនិងផ្លែប៉ម និងអ្វីៗផ្សែងដែលអាចចងព្យួរក្រោមប្រដាប់ភេទរបស់នាង គឺនាងគីម អាណាមី អាចលើកបានទាំងអស់។អ្នកជំនាញខាងសិចនិងទំនាក់ទំនង គីម អាណាមី អះអាងថាការលើករបស់របរដោយប្រើប្រដាប់ភេទរបស់នាងធ្វើអោយជីវិតសិចកាន់តែប្រសើរឡើង។

ម្តាយកូនមួយរូបនេះអះអាងថាលំហាត់ប្រាណ ដោយប្រើប្រាស់ប្រដាប់ប្រដារក្នុងផ្ទះអាចធ្វើអោយជីវិតស្នេហាកាន់តែល្អប្រសើរឡើង។

តិចនិករបស់នាងសាមញ្ញ ដោយចងព្យួរវត្ថុនានាទៅនឹងប្រហោងចោះនៅត្រង់ប្រដាប់ឯកជនរបស់នាង

គីម ដែលហៅខ្លួនឯងថា គ្រូកុងហ៊្វូយោនី ដោយសារតែនាងជាគ្រូហាត់ប្រាណសំរាប់រាងការសមសួន និងការអនុវត្តខុសពីគេនេះបានធ្វើអោយជីវិតសិចផ្ទាល់របស់នាងកាន់តែល្អនិង”ពេលខ្ញុំចាប់ផ្តើមលើករបស់របរជាមួយនឹងយោនីរបស់ខ្ញុំ ដៃគូរបស់ខ្ញុំបានកត់សំគាល់ឃើញភាពខុសប្លែកភ្លាមផងដែរ ដោយខ្ញុំអាចមានទីបំផុតនៃតម្រេកតណ្ហាជាច្រើនដង អាចថា១០ទៅ១៥ដងជាប់ៗគ្នា”។

គីម បានចែករំលែកពេលរបស់នាងនៅលើឆ្នេរត្រូពិក លើទូកនិងនៅវីឡានៅអាមេរិកនិងឥណ្ឌូនេស៊ី ។នាងបានសិក្សាសិចតាមលទ្ធិតាន់និងតៅ ធ្វើសម្មាធិនិងប្រើឱសថបុរាណនៅក្នុងការស្វែងយល់អំពីជីវិតសិចកាន់តែស៊ីជំរៅឡើង។

គីម និយាយថានាងមិនមានបំណងប្រជែងជាមួយជើងឯកលើទម្ងន់ដោយប្រើយោនីជនជាតិរុស្ស៊ីនាងTatania Kosnakovaដែលអះអាងថាអាចប្រើប្រដាប់ភេទរបស់នាងលើទម្ងន់បានជាងដប់គីឡូក្រាម។តែនាងចង់ពង្រីកការអនុវត្តរបស់នាងដល់ស្រ្តីដទៃទៀត៕ដោយ៖វាសនា