លឿន​បំផុត​ក្នុងការ​កម្ចាត់​ស្នាម​មុន​លើ​មុខ​

1423
ចែករម្លែក

​ក្រោយ​ពេលដែល​អ្នក​ឡើង​មុន រួច​វា​អាច​បន្សល់ទុក​ស្នាម​ដែល​គួរឱ្យ ស្អប់​នៅលើ​មុខ​អ្នក ។ ដូចនេះ ប្រសិនជា អ្នក​ចង់​កម្ចាត់​វា​ចេញពី​មុខ​យ៉ាង​លឿន អ្នក​អាច​អនុវត្តន៍​តាម​វិធី​ខាងក្រោម​នេះ បាន ។ តើ​មាន​អ្វី​ខ្លះទៅ​?
​ ​
1. អ្នក​អាច​ចាក់ទឹក​ក្តៅ​ទៅលើ​ផ្លែ​ប៉ោម​ចំនួន​មួយ​បន្ទះ ។ ក្រោយពេល ដែល​ផ្លែ​ប៉ោម​នោះ​ក្លាយ ជា​ទន់ អ្នក​អាច យក​វា​ចេញពី​ទឹក ដោយ​ទុកឱ្យ​ត្រជាក់​។ បន្ទាប់មក​អ្នក​អាច​យកមក​បិទ​លើ​មុខ អ្នក​ត្រង់​កន្លែង​ដែលមាន​ស្នាម​មុន ដោយ​ទុក​ចំនួន​២០​នាទី រួច​ទើប​បក ចេញ ។ បន្ទាប់មកទៀត អ្នក​អាច​លុប មុខ​បាន​។ អ្នក​អាចធ្វើ​បែបនេះ​ចំនួន ២​ដង​ក្នុង​មួយអាទិត្យ ។​
​ ​
2. អ្នក​អាច​យក​ដំឡូងបារាំង ទៅ​លាង​ឱ្យ​ស្អាត ហើយ​ចិត​សម្បក​ចេញ ។ បន្ទាប់មក​អ្នក​អាច ចិត​ជា​បន្ទះ ស្តើងៗ​តូចៗ រួច​យកទៅ​បិទ​លើ​ស្នាម មុន​ទាំងនោះ ដោយ​ទុក​ចំនួន​១០​នាទី ទើប​លាង​ទឹក​ចេញ​ជាការ​ស្រេច ៕ ដោយៈ health.com.kh