លៀង​ស, លាង, ​លាក់, លក្ខ​, ​លក្ខខណ្ឌ​, ​លក្ខណ​, លក្ខណប្បញ្ញត្តិ​, ល័ក្ក, ​លម្ហែ, ​លម្ហ

599

លៀង​ស​. ល​. ( កិ​. ) ចិញ្ចឹម​, ចិញ្ចឹម​រក្សា​ ៖ លៀងជីវិត​, លៀងសត្វ ។ រៀប​ឬ​ចំណាយ​ប្រាក់​ចាត់ចែង​ភោ​ជ នា​ហារ​ឱ្យ​ភ្ញៀវ​បរិភោគ​, លៀងភ្ញៀវ​, ស៊ី​លៀង ។ លៀងលោម​រៀប​ពិធី​បូជា លោម​អង្វរ​អារក្ស ។ លៀង អារក្ស​រៀប ពិធី​មាន បាយ​ចំណី​ព្រមទាំង​ឱ្យ​លេង ភ្លេង​ផង​បូជា​អារក្ស ។ ព​. ប្រ​. លប​ឱ្យ​សំណូក​,​សូកប៉ាន់ (​ម​.​ព​.​សែន​២​កិ​.​ផង​)​។​
​ ​
​លាង ( កិ​. ) ជម្រះ​, សម្អាត ដោយ​វត្ថុ​រាវ​មានទឹក​ជាដើម​, លាងដៃ​, លាងចាន​,​យក​ប្រេងកាត​លាងដៃ​ឱ្យ ជ្រះ​ម្រ័ក្សណ៍​។ លាងមុខ​ជម្រះ​មុខ​, លុប មុខ ។ ព​. ប្រ​. លាងចិត្ត​ជម្រះចិត្ត​, សម្អាតចិត្ត​ឱ្យ​បរិសុទ្ធ ។ លាងបាប​ជម្រះ ឱ្យអស់​បាប (​តាម​លទ្ធិព្រាហ្មណ៍​ជាដើម​) ។ លាងពៀរ​ជម្រះ​ពៀរ គឺ​លែង ចងពៀរ​តទៅទៀត​៘​
​ ​
​លាក់ ( កិ​. ) ធ្វើឱ្យមាន​គន្លាក់​៖ លាក់​ឈើ​។​បិទបាំង​, បំបាំង​ឬ​ទុក​មិនឱ្យ គេ​ឃើញ​មិន​ឱ្យគេ​ដឹងៈ លាក់​របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច​លាក់ គំនិត ដែល​កួច​កាន់​ទុក​ឬ​លាក់​ល្បិច​, លាក់​ចំណេះ​។​លាក់បាំង​អ្វី​និ​. ពាក្យ និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្តី ទៀងត្រង់​មិន​លាក់​មិន​បំបាំងៈ លាក់បាំង​អ្វី​ខ្ញុំ​សព្វថ្ងៃនេះ​ទ័លក្រ ណាស់​បានជា មករក​ខ្ចីប្រាក់​អ្នក​។ លាក់​លៀប​ឬ​លាក់ លៀម​លាក់​ក្បិតក្បៀត​ទុក​សំចៃ​ឬ​លាក់ ទុក​នៅ​កៀនកោះ ។ លាក់​សុំ​លាក់ទុក ត្រដក់ត្រសុំ​៘​
​ ​
លក្ខ​ ល័ក​-​ខៈ​បា​. ឬ​សំ​. ( ន​. ) កំណត់ៈ ទី​សម្គាល់​, គ្រឿង​ចំណាំ់ ច​ន្លោ​ង​, គ្រឿង​កំណត់​រាប់​, ខ្នាត​, ទីវៈ បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង​។​សំខ្យា . ចំនួន​សែន​, មួយ​សែន (១០០,០០០) ។ លក្ខមូល​តម្លៃ​មួយ​សែន (​ហៅ​អនេក​ត្ថ សំខ្យា​ប្រើ​ជាន​.) ។ លក្ស​
​ ​
​លក្ខខណ្ឌ​ លាក់​ខាន់​បា​. ( ន​. ) (​លក្ខ + ខណ្ឌ​) កម្រិត​, សង្កាត់​, ប៉ែក ដោយឡែក​, កំណត់​គោល​, ព្រំ​៖ ទី​មាន ល័ក្ខខ័ណ្ឌ​, សម្តី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ លក្ខខណ្ឌ​ឱ្យ​ទៀងទាត់ ។​
​ ​
​លក្ខណ​ ល័ក​-​ខៈណៈ​បា​.​: សំ​. ( ន​. ) (​លក្ខណ​, លក្សណ​) គ្រឿង សម្គាល់​, គ្រឿង​ចំណាំ​៖ គ្រឿង​សង្កេត នា​ខ្លួនប្រាណ​ចង្អុល​ឱ្យឃើញ​ច្បាស់​ថា មានភ័ព្វ​ឬ​ឥត​ភ័ព្វ​៖ គុណសម្បត្តិ​៖ លក្ខណៈ​មានបុណ្យ​, –​ឥត​បុណ្យៈ​ហោរ ទាយ​លក្ខណៈ​។ លក្ខណញ្ញូ​, លក្ខណវិទូ​ឬ លក្ខណវិទ​អ្នក​ស្គាល់​លក្ខណៈ​, ហោរ ។
​ ​
​លក្ខណប្បញ្ញត្តិ​ បញ្ញត្តិ​តាម លក្ខណៈ​ច្បាប់ ។ លក្ខណមន្ត​ឬ​–​វិជ្ជា​មន្ត​ឬ ចំណេះ​សម្រាប់​ទាយ​លក្ខណៈ ខ្លួនប្រាណ ។ លក្ខណហេតុ ឬ​លក្ខណ ការណ៍​ហេតុ ឬ​ការណ៍​ដែល​ប្រកប ដោយ​លក្ខណៈ​, ដែល​ត្រូវ​លក្ខណៈ​។ លក្ខណវិបត្តិ​វិបត្តិ​លក្ខណៈ​, ការ​ខូច លក្ខណៈ​, ទាស់​លក្ខណៈ ។ លក្ខណ សម្បត្តិ​ការ​គ្រប់​ព្រម​ដោយ​លក្ខណៈ​។ លក្ខណាការ​អាការ​នៃលក្ខណៈ​៘​
​ ​
ល័ក្ក ចាន់​លាក់​-​កៈ​– ស​. ( ន​. ) (​ល័កច័ន​អ​. ថ​. ល៉ា​ក់​-​កៈ​ចាន់​) ក្អម​ឬ​ថូ ទឹក​ច្រើនតែ​ធ្វើ​ដោយ​ឈើ​ក្រឡឹង ឬ ដោយ​បន្ទោះ​ត្បាញ​ខ្មុក​ម្រ័ក្សណ៍​មាន​ខ្សែ សម្រាប់​យួរ ឬ​ស្ពាយ​បាន​, សម្រាប់​ដាក់ ទឹក​ប្រើ​ក្នុង​វេលា​ដើរ​ដំណើរ​, ជា​បរិក្ខារ របស់​បព្វ​ជិ​តៈ ល័ក្កចាន់​របស់លោក​អ្នក កាន់​ធុតង្គ​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ ។​
​ ​
​លម្ហែ ( កិ​. ) ធ្វើឱ្យ​ល្ហែ​, ឱ្យ​ទំនេរ មាន​កាលកំណត់​៖ លម្ហែខ្លួន​, ឈប់ លំហែ​។​សរ​.​ជា​រម្ហែ​ឬ​រំហែ​ក៏មាន​។​លំហែ​
​ ​
​លម្ហើយ ( កិ​. ) ធ្វើឱ្យ​ល្ហើយ​, ហាលខ្យល់​ឱ្យ​ល្ហើយៈ ឈរ​លម្ហើយ​ខ្លួន ។ ព​. ប្រ​. ឈប់​អំពី​កិច្ចការ​សម្រាក ខ្លួន​មានកំណត់​កាល​វេលា, ឈប់លម្ហើយ​ខ្លួន ។ ន​. រដូវ​ដែល​ធ្លាក់​ខ្យល់ ពី​ទិសឧត្តរ​បក់​មក ៉ រដូវ​លំហើយ​, លំហើយ (​សរទរដូវ​) ។ សរ​. ជា​រម្ហើយ ឬ​រំហើយ​ក៏មាន ។​
​ ​
​លម្ហ ( ន​. ) ទី​ដែល​វាល​ល្ហៈ​លម្ហ សមុទ្រ ។ ឋាន​ក្រោម​ជើង​ហោជាង​នៃ ប្រាសាទ ឬ​វិហារ​មុខដាច់​ដែល​មើល​ពី ដី​ទៅ​ឃើញ​ល្ហ​ព្រោះ​មិនមាន​ដំបូល​បាំង សាច​, លំហ​នាងច្រាល​គឺ​លំហ​និង​នាង ច្រាល (​ម​. ព​. នាងច្រាល​ផង​) សរសេរ ជា​រម្ហ ឬ​រំហ​ក៏មាន ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ ជួន ណាត​