លេងសើច ម៉េច​បាន​! ឌី សូ​នី​តា មាន​អ្នក​រចនា​ម៉ូត​ឈុត​សម្លៀកបំពាក់​ប្រចាំ​ខ្លួន​

316
ចែករម្លែក

​ភ្នំពេញ​៖ មិន​អន់​ជាង​តារា​បរទេស​ទេ តារា​ខ្មែរ​គឺ​តារាចម្រៀង ឌី សូ​នី​តា តែងតែ​ទៅ​រាល់​កម្មវិធី​មិន​ថា ជប់លៀង ឡើង​ច្រៀង ឬ ពិធី​ការិនី នោះ​នាង​មាន​សម្លៀកបំពាក់​មាន​ម៉ូត​ប្លែកៗ និង​ស្អាតៗ ឬ​គ្មានហាង​ណា​លក់ដូ​ចឡើយ​។​នេះ ដោយសារ​តែមាន​អ្នក​រចនា​ម៉ូត​ម្នាក់​ដ៏​ចំណាន​។​

​តាម​ការ​ឱ្យដឹងពី​លោក សុ ធានី ថៅកែ​ហាង​កាត់ដេរ សុ ធានី បាន​ប្រាប់​ឱ្យដឹងថា ជាការ​ពិតមែន ឈុត​សម្លៀកបំពាក់ ជាពិសេស​រ៉ូ​ប​នាង​ស្លៀក​ចូលរួម​កម្មវិធី​នានា​កន្លងមក គឺ​ចេញពី​ស្នាដៃ​របស់លោក​។ រាល់​ម៉ូត​របស់​តារា​ល្បី ឌី សូ​នី​តា គឺ​លោក​រចនា​ម៉ូត​ឱ្យ​ខុសពី​គេ​មិនឱ្យ​ដូច​ម៉ូត​ខាង​ណា​ឡើយ​។ ម៉ូត​នោះ​ចេញពី​គំនិត​ច្នៃប្រឌិត​របស់លោក​ដើម្បី​តារា​ស្រី​ម្នាក់នេះ​។​

​អ្នក​ឌី​ហ្សា​ញ​រូបនេះ​បាន​បង្ហើប​ឱ្យដឹងថា រ៉ូ​ប​នីមួយៗ​របស់​នាង ប្រើប្រាស់​ទាំង​ក្រណាត់ ទាំង​គ្រឿង លំអ​សុទ្ធតែ​របស់​ល្អ ធ្វើឱ្យ​ស្រស់ស្អាត​ខុសគេ ។ ដូច្នេះ​រ៉ូ​បៗ​នីមួយ​របស់​នាង ខុសពី​គេ​ហើយ​គ្មានអ្នក​ដូច​។ លោក​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​តារា ចម្រៀង ឌី សូ​នី​តា ជឿជាក់​លើ​ស្នាដៃ​របស់ លោក​ជាច្រើន​ឆ្នាំកន្លងមក​ហើយ​លោក​ក៏​ខំប្រឹងប្រែង​សម្រិតសម្រាំង​បញ្ចេញ​ម៉ូត​ថ្មីៗ​ប្លែក​បន្តទៀត​ឱ្យ​នាង មិនឱ្យ​ខកបំណង​ឡើយ​។ លោក​ក៏​សូម​អគុណ​ដល់​តារា​រូបនេះ និង​អ្នកគាំទ្រ​របស់​នាង​ជាច្រើននាក់​ដែល​មកដល់​ហាង​កាត់ដេរ​របស់លោក ជឿជាក់​លើ​ស្នាដៃ​របស់លោក​។​

​សូមបញ្ជាក់ថា តារាចម្រៀង ឌី សូ​នី​តា​ជា​តារា​ល្បី​ដែលមាន​អ្នកគាំទ្រ​យ៉ាងច្រើន​ពេញចិត្ត​លើ​នាង ទាំង​ការសម្តែង ការ​ច្រៀង និងចេះ​លេង​កំប្លែង​ធ្វើ​ទស្សនិកជន​សើច​សប្បាយ​។ នាង​ក៏​ជាតា​រាឈានមុខ​គេ ដែលមាន​ប្រជាប្រិយ​ភាពមិន​ចាញ់​តារា​កំពូលៗ​ឡើយ ហើយ​ជាពិសេស​ការតុបតែង និង សម្លៀកបំពាក់​របស់​នា​ង​មាន​អ្នក​ឌី​ហ្សា​ញ​កាត់ដេរ​ប្រចាំ​ឱ្យ​ថែមទៀត ។

​លោក សុ ធានី ជាជាង​កាត់ដេរ​មានចំណេះ​និង​ជំនាញ​ផ្នែក​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​កន្លងមក ទទួលបាន​ការគាំទ្រ និង សរសើរ​ពី​សំណាក់​ភ្ញៀវ មាន​ទាំង​អ្នកមាន លោកជំទាវ និង​តារា​ស្រីៗ ជាច្រើន​នាក់​។ ហាង​កាត់ដេរ​សម្លៀកបំពាក់​នា​រី​ទាន់សម័យ “​សុ ធានី​” មាន​អាស័យដ្ឋាន​លើផ្លូវ លេខ​១៥១ ក្រោយ​មន្ទីរពេទ្យ​លោកសង្ឃ លេខ​ទូរស័ព្ទ 089 382 425 ៕ ដោយៈ បូ​រិ​ន​/Ha