លេង​ម៉ូត​សក់​ដើម្បី​សុំ​ស្នេហ៍​ស្រីក្មេង តែ​លទ្ធផល​បរាជ័យ​

1566
ចែករម្លែក

អ្នកវិទ្យាសាស្ត្រ​វ័យ​កណ្តាល​ម្នាក់ បាន​កាត់សក់​ឱ្យ​ខុសគេ​ដើម្បី​ទាក់ទង​នារី​វ័យក្មេង​ម្នាក់ ប៉ុន្តែ​ជា​សំណាងអាក្រក់​ត្រូវ​បរាជ័យ​ដោយសារ​ខាង​ស្រី​បដិសេធ​ស្នេហ៍​។

​លោក អ៊ូ ឡី (Wu Lei) អាយុ ៥៤ ឆ្នាំ​មកពី​កោះ​តៃវ៉ាន់ ចាប់ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ លីង លីន (Ling Lin) អាយុ ២៣ ឆ្នាំ​។ ដោយសារ​បែបនេះ​គាត់​បាន​ទៅ​កាត់សក់​ម៉ូត​ស្ទាវ ដើម្បី​សុំ​ស្នេហ៍​ពី​នាង​។ ទោះជា​យ៉ាងណា​គាត់​ត្រូវ​ខកចិត្ត​ដោយសារ​នារី​នោះ​មិនអាចទទួលយកបាន​។

​នាង លីង លីន និយាយថា “​ខ្ញុំ​នឹក​មិន​ស្មាន​សោះ​ថា មនុស្ស​ដែលមាន​ការងារ​ល្អ និង​គួរឱ្យ​គោរព​ជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ពិសោធន៍​វេជ្ជសាស្ត្រ​នៅ​សកល​វិទ្យាល័យ​មន្ទីរពេទ្យ​ជាតិ​តៃវ៉ាន់ (National Taiwan University Hospital) បែរជា​ធ្វើបែបនេះ​។ គាត់​គួរតែ​មើល វ័យ​របស់ខ្លួន​ផង​”៕ ប្រែ​សម្រួល​: ខុម​

#