លេង​សើច​ដ៏​គ្រោះថ្នាក់​: ស្រវឹង​លែង​ដឹងខ្លួន ត្រូវ​មិត្តភក្តិ​យក​ចង្កឹះ​ស៊ក​ចូល​លិង្គ​លេង​

1784
ចែករម្លែក

បុរស​ម្នាក់ ដែល​អះអាងថា​ត្រូវ​មិត្តភក្តិ​យក​ចង្កឹះ​ស៊ក​បញ្ចូល​លិង្គ​របស់ខ្លួន ខណៈពេល​ពួកគេ “​ស្រវឹង​លែង​ដឹងខ្លួន​” ត្រូវបាន​គ្រូពេទ្យ​ជួយ​ដក​ចង្កឹះ​នោះ​ចេញ​វិញ​ដោយ​ជោគជ័យ​។

​អ្នកជំងឺ​វ័យ ៤២ ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​បាន​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​នៅ​ខេត្ត​ដុង ណៃ (Dong Nai) ប្រទេស​វៀតណាម ភាគខាងត្បូង​នៅ​ថ្ងៃស្អែក​ឡើង ក្រោយពី​ត្អូញ​ពិបាក នោម និង​ឈឺ​ចុកចាប់​ក្នុង​លិង្គ​។​

​វេជ្ជបណ្ឌិត ត្រាន់ ហ្វួ​ង (Tran Phuong) នៅ​មន្ទីរពេទ្យ Saigon-Dong Nai ITO Hospita និយាយថា ការថត​ស្គែ​ន​មិនឃើញ​ចង្កឹះ​នៅក្នុង​លិង្គ​របស់​បុរស​អ្នកជំងឺ​ទេ ដោយ​បញ្ជាក់ថា ចង្កឹះ​នោះ​មិនមែនជា​ជាតិ​លោហៈ​ទេ​។

​វេជ្ជបណ្ឌិត​ដដែល​បាន​ប្រាប់ថា ការដក​ចង្កឹះ​ចេញពី​លិង្គ​របស់​អ្នកជំងឺ​ធ្វើឡើង​ដោយ​មិនចាំបាច់ វះកាត់ ហើយ​អ្នកជំងឺ​រូបនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ក្នុង​ដដែល​៕ ប្រែ​សម្រួល​: ខុម​