លេចដំណឹង​ថា​តារាចម្រៀង​ខេ​ម​នឹង​ចេញ​សម្តែង​កុន​លើកដំបូង​ក្នុងតម្លៃ​ខ្លួន​ពិសេស​

250

(​ភ្នំពេញ​)៖ តារាចម្រៀង​ជួរមុខ ប្រចាំ​ផលិតកម្ម​ថោ​ន លោក ខេ​ម កំពុង តែ​លេចដំណឹង​ថា នឹង​ក្លាយជា​តារា សម្តែង​នៅពេលដែល​សាមីខ្លួន​មិនទាន់ បាន​ផ្តល់ដំណឹង​ជាក់លាក់​ណាមួយ សម្រាប់​ដំណឹង​មួយ​នេះ​។
​ ​
​ប្រភព​ក្រៅផ្លូវការ​មួយ​បាន បង្ហើប​ថា តារាចម្រៀង​ខេ​ម នឹង​បញ្ចោ​ញ ស្នាដៃ​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​រឿង បែប​រន្ធត់​ភ័យខ្លាច​របស់​ផលិតកម្ម RGB ដែល​គ្រោង​នឹង​ចេញ​ថត​ក្នុងពេល​ខាង មុខ​ឆាប់ៗ​នេះ ។ រឿង​ដែល គ្រោង​នឹង​ផលិត​ចេញ និង​ជ្រើសរើស​តារាចម្រៀង លោក​ខេ​ម​ទៅ​សម្តែង​នោះ គឺ​រឿង “​ព្រាយ​កូនភ្លោះ​” ដែលជា​វណ្ណ​កម្ម​ថ្មី​មួយទៀត​ក្រោយពី​ផលិតកម្ម​នេះ​ផ្អាក ការផលិត​ភាពយន្ត​អស់​មួយរយៈ​។
​ ​
​ប្រភព​បន្តថា ខេ​ម អាច​ចូលរួម ថត​ភាពយន្ត​នៅ​ផលិតកម្ម​ផ្សេង​ក្រៅពី ផលិតកម្ម​ថោ​ន ព្រោះតែ​ការចរចា​គ្នា ជា​យូរ​មកហើយ ហើយ​ផលិតកម្ម អ្រ​ព ដែល​ធ្លាប់​ផលិត​ភាពយន្ត​ល្បីល្បាញ ជា ច្រើន​កន្លងមក​នោះ នឹង​ផ្តល់​កិច្ចសហការ និង​អត្ថប្រយោជន៍​ទៅ​ផលិតកម្ម ថោ​ន​វិញ​ផងដែរ ។ មានការ​បញ្ជាក់ ដែរ​ថា តម្លៃ​ខ្លួន​នៃ​ការចេញ​ថត​រឿង លើកដំបូង​របស់​តារាចម្រៀង​រូបនេះ ក៏​មិនធម្មតា​ដែរ គឺ​លើស​អស់​តារា សម្តែង​ដទៃ​។

​ប្រភព​ខាងលើ​បាន​ទម្លាយ​ទៀត ថា ដោយសារតែ​តារាចម្រៀង​ខេ​ម រវល់​ជាមួយ​ការចេញ​ច្រៀង​តាម​កម្ម វិធី​ប្រគំ​តន្ត្រី នៅតាម​ខេត្ត​-​ក្រុង​ទេ នោះ កុំ​អី​រឿង “​ព្រាយ​កូនភ្លោះ​” ដែល​នឹង សម្តែង​ដោយ​លោក​ខេ​ម ធ្វើការ​ក្រុង ពាលី​បាត់​ហើយ​។​
​ ​
​តារាចម្រៀង​លោក ខេ​ម នឹង ចូល​សម្តែង​កុន​ជូន​ផលិតកម្ម​នោះ​ក្នុង រឿង “​ព្រាយ​កូនភ្លោះ​” ដោយ​ក្នុង អំឡុង​ខែធ្នូ​២០១៧ គឺ​ចាប់ផ្តើម​ក្រុង ពាលី​ជា​ផ្លូវ​ការណ៍ ហើយ​ពិធីសែនព្រេន​នឹងត្រូវ​រៀបចំឡើង នៅ​កោះដាច់ ៕ ដោយ​: បញ្ញា​សាស្ត្រ​

​តារាចម្រៀង លោក ខេ​ម​