លេចដំណឹង​ថា អេ​ឡិច ចាន់​ត្រា រកឃើញ​គូស្នេហ៍​ឆ្លង​វេហា​

1388
ចែករម្លែក

(​ភ្នំពេញ)៖ ​បន្ទាប់ពី​ចេញទៅ សម្រាក​លំហែកាយ​នៅ​ប្រទេស​អូស្ត្រាលី ក្រោម​ហេតុផល​រដូវវស្សា​បាន​ចូលមក ដល់ តារាចម្រៀង អេ​ឡិច ចាន់​ត្រា ក៏បាន​បញ្ចោ​ញ​រូបភាព​សោយសុខ​ជាមួយ មិត្តភក្តិ​ប្រុស ស្រី និង​វីដេអូ​ឃ្លី​ប​ដើរ លេង​ជាច្រើន​រាប់មិនអស់ ។
​ ​
​បើ​តាមរយៈ​រូបភាព​ស្និទ្ធ ស្នា​លពីរ​-​បីសន្លឹក​ជាមួយនឹង​នារី​នៅ អូស្ត្រាលី​គេ​អាច​ប៉ាន់​ស្មានថា តារា ចម្រៀង​កូនកាត់​ចិន​រូបនេះ នឹង​អាច​ទៅ អូស្ត្រាលី​ស្កាត់​ជួប​គូស្នេហ៍​របស់ខ្លួន ព្រោះ​ព័ត៌មាន​ទាំងនោះ ធ្លាប់បាន​ពើប ប្រទះ​ម្តង​រួចមកហើយ ក្នុងពេលដែល អេ​ឡិច​ទៅ​ច្រៀង ដើម្បី​មូលនិធិ​មន្ទីរ ពេទ្យ​គន្ធបុប្ផា ។ ប៉ុន្តែ​ព័ត៌មាន​ទាំងនោះ បាន​សាបរលាប​ទៅវិញ​។ ទើបតែ​ថ្មីៗ នេះ ស្រាប់តែ​អេ​ឡិច ចាន់​ត្រា ភ្លាត់ស្នៀត បង្ហោះ​រូប​ស្និទ្ធស្នាល​ជាថ្មី​ម្តងទៀត​ជា មួយ​នារី​នៅក្រៅ​ប្រទេស ដែល​ទស្ស​និក ជន​បានដាក់​បន្ទុក​ថា នោះ​គឺជា​គូស្នេហ៍ ដែល អេ​ឡិច បាន​ព្យាយាម​លាក់បាំង កន្លងមក ។
​ ​
​បង្កាត់ភ្លើង​ស្នេហ៍​ឆ្លង​វេហា គេ​មិនទាន់​ដឹងថា​គូស្នេហ៍​មួយគូ​នេះ អាច ឈានដល់​ពិធី​មង្គល ឬ​យ៉ាងណា​នោះ ទេ ត្បិត​ឈានចូល​មកដល់​ឆ្នាំ​ថ្មី​នេះ អេ​ឡិច ចាន់​ត្រា ក៏មាន​វ័យ​ជិត​៣០ ឆ្នាំ​ដែរ​។ ដូច្នេះ​គេ​នៅតែ​រង់ចាំ​ថ្ងៃជ័យ ដែល​អេ​ឡិច ប្រកាស​ជា​សាធារណៈ ប៉ុណ្ណោះ ។ តាម​ប្រភព​ស្និទ្ធ​នឹង​តារា ចម្រៀង​កម្ពស់​១,៨៤​ម៉ែត្រ​រូបនេះ​ក៏ គ្រោង​នឹង​គិតគូរ​រក​គូស្រករ​ដល់​រូបគេ ផងដែរ ។

​ប្រភព​ស្នើសុំ​មិន​បញ្ចោ​ញ​ឈ្មោះ បាន​បញ្ជាក់ថា ម៉ាក់​ប៉ា អេ​ឡិច នៅតែ ទទូច​ចង់បាន​កូនប្រសា​ឆាប់ៗ​នេះ ស្រប​ពេលដែល​ភ្លើង​ខៀវ​នៅ​អូស្ត្រាលី បាន​បើក​រង់ចាំ​ជា​យូរណាស់​មកហើយ​ដែរ ។ បើតាម​គម្រោង អេ​ឡិច ក៏​គ្រោង នឹង​យក​ប៉ា​ម៉ាក់​របស់គេ​ទៅ​ចូលរួម​ពិធី មង្គល​សិរី​នៅលើ​ទឹកដី​កង់​ហ្គូ​រ៉ូ​ផងដែរ​។​
​ ​
​ទោះបី​ជាមាន​ដំណឹង​ច្បាស់​ការណ៍​បែបនេះ ក្តី​អេ​ឡិច ចាន់​ត្រា នៅ តែ​ព្យាយាម​បិទបាំង​ព័ត៌មាន​របស់ខ្លួន គូស្នេហ៍ អេ​ឡិច បានត្រឹមតែ​ថា នារី​ដែល ថតរូប​ជាមួយ​នោះ​គឺ​រាប់អាន​គ្នា​ដូច បងប្អូន​ប៉ុណ្ណោះ ។ ប៉ុន្តែ​អេ​ឡិច ទទួលស្គាល់ថា រូបគេ​ពិតជា​បានគិត​គូរ​នឹង​រក​អ្នកធានា អ្នកមានគុណ​របស់គេ​ទៅលេង អូស្ត្រាលី​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ៕ ដោយៈ​បញ្ញា​សាស្ត្រ​

​តារាចម្រៀង អេ​ឡិច ចាន់​ត្រា និង នារី​ខ្មែរ​-​អូស្ត្រាលី​ដែល​ទស្សនិកជន កំពុងតែ​សង្ស័យ​មាន​ស្នេហា​ជាមួយ​តារាចម្រៀង​អេ​ឡិច