លេចធ្លាយ! Huawei P40 នឹងផលិតពីសេរ៉ាមិចនិងកញ្ចក់ ហើយមានកាមេរ៉ា ៧ គ្រាប់

312
ចែករម្លែក

យោងតាមដំណឹងលេចធ្លាយមួយបានឱ្យដឹងថា ទូរស័ព្ទបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei ប្រហែលជាបំពាក់ជាមួយកាម៉េរា ៧ គ្រាប់។

យោងតាមអ្នកទម្លាយដំណឹងទាក់ទងស្មាតហ្វូនឈ្មោះ អ៊ីវ៉ាន់ ប្លាស បានឱ្យដឹងថា ទូរស័ព្ទស៊េរីខ្ពស់បន្ទាប់របស់ Huawei នឹងយកគំនិតខ្លះពីគូប្រជែង Samsung និង បំពាក់កាមេរ៉ាក្រោយ ៥ គ្រាប់ និងកាមេរ៉ាមុខ២គ្រាប់។

កាមេរ៉ាក្រោយទាំង ៥ នឹងមាន Sensor ផ្សេងៗពីគ្នានិងសមត្ថភាពខុសៗគ្នា ក្នុងនោះមានប្រភេទហ្ស៊ូម និងថតផ្ទៃលាតទូលាយ។ល។

យោងតាមវេបសាយ The Verge បានឱ្យដឹងថា កាមេរ៉ាក្រោយអាចហ្ស៊ូមបាន ១៣ ដង ដោយមានជំនួយពីសូហ្វវែល។ កាមេរ៉ាមុខទាំងពីរគ្រាប់គឺដាក់នៅចំកណ្តាលនៃផ្នែកខាងលើអេក្រង់។

ក៏នឹងមានប៊ូតុងសម្រាប់ដំឡើងនិងបន្ថយសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទផងដែរ ប៉ុន្តែពុំមានរន្ធដោតកាសនោះទេ។ វាមើលទៅគឺប្រើ USB-C ដើម្បីសាកថ្ម។

អ៊ីវ៉ាន់ ប្លាស ក៏និយាយផងដែរថា ទូរស័ព្ទ P40 នឹងផលិតពីសេរ៉ាមិច ប៉ុន្តែមិនច្បាស់ទេថាតើនឹងមានសេរ៉ាមិចនិងកញ្ចក់ប៉ុន្មាននៅលើទូរស័ព្ទមួយទាំងមូល។

ពុំមានការបែកធ្លាយអំពីកាលបរិច្ឆេទចេញលក់នោះទេ ប៉ុន្តែកាលបរិច្ឆេទចេញលក់លើកមុនៗគឺអំឡុងខែមករា ប្រសិនបើពុំមានការកែប្រែអ្វីទេនោះ៕ ដោយ៖ កញ្ញាដាលីស

Huawei P40 ល្បីថាមានកាមេរ៉ា ៧ គ្រាប់