លេច​ឮថា នាង លីន ជី​លីង ទៅរក​គ្លីនិក​សម្ភព ដើម្បី​ក្លាយជា​ម្តាយ​គេ​នៅ​ឆ្នាំ​២០២០

345
ចែករម្លែក

​ពេលវេលា​មិនទាន់​មកដល់​សម្រាប់​តារា​តៃវ៉ាន់ លីន ជី​លីង ទេ​។ ពិធី​ការិនី​និង​ជា​តារា​បង្ហាញ​ម៉ូត​តៃវ៉ាន់ អាយុ​៤៤​ឆ្នាំ​រូបនេះ បាន​រៀបការ​ជាមួយ​តារាចម្រៀង​ជប៉ុន​លោក អាគី​រ៉ា អាយុ​៣៧​ឆ្នាំ​កាលពី​ខែមិថុនា ស្របពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ប្តី​ប្រពន្ធ​នេះ​ប្រញាប់​ទៅ​គ្លីនិក ព្រោះ​នាង​លីន​កំពុង​មានគភ៌​។​

​នាង​លីន ដែល​គេ​និយាយថា​បាន​បង្ក​ស៊ុត​របស់​នាង​ក្នុង​ឆ្នាំ​២០១៤​ដើម្បី​បង្កើន​ឱកាស​ក្លាយជា​ម្តាយ បាន​និយាយ​សម្រាល​ការសន្និដ្ឋាន​បែបនេះ​។

​ប៉ុន្តែ​នាង​ធ្លាប់បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ទីក្រុង​តៃប៉ិ​ថ្មីៗ​នេះ​ថា នាង​ចង់​មានកូន​ភ្លោះ ប្រុស​មួយ​ស្រី​មួយ ប្រសិនបើ​នាង​មានគភ៌​។

​នាង​បាន​បន្ថែមថា នាង​នឹង​លះបង់​ពេលវេលា​ច្រើន​ថែមទៀត​ដល់​ផ្នែក​សប្បុរសធម៌​និង​ទំនួល​ខុសត្រូវ​គ្រួសារ​នៅ​គ្រា​បែបនេះ​នៃ​ជីវិត​របស់​នាង ហើយនឹង​ខំប្រឹង​ក្លាយជា​ភរិយា ដែល​គ្មាន​អ្នក​អាច​ជំនួស​បាន​។

​ឥឡូវ ដំណឹង​លេច​ធ្លាយ​ថា នាង​បាន​ទៅរក​គ្លីនិក​សម្ភព​ហើយ​។ កាសែត Oriental Daily បាន​រាយការណ៍​ថា ប្រសិនបើ​ដំណើរការ​រលូន នាង​អាច​រំពឹង​ក្លាយជា​ម្តាយ​គេ​នៅ​ឆ្នាំក្រោយ​៕ ដោយ៖ កញ្ញាដាលីស

នាង លីន ជី​លីង តាម​ដឹង​កំពុង​ពរ​ពោះ​ហើយ
#