លេច​ឮថា អ៊ែន​ឌី ឡៅ ឈ្លោះទាស់ទែង​គ្នា​ជាមួយ​តារា​ប្រុស​ម្នាក់ទៀត​នៅ​កន្លែង​ថតកុន​ដោយសារ​តែងខ្លួន​យូរពេក ធ្វើឱ្យ​ខ្ជះខ្ជាយ​ពេលវេលា

186
ចែករម្លែក

​អ្នក​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​របស់​តារា​សម្តែង​ហុងកុង អ៊ែន​ឌី ឡៅ នៅ​កន្លែង​ថតកុន​នោះទេ​។ គាត់​គឺជា​តារា​សម្តែង​អាជីព​ដ៏​ប្តូរផ្តាច់​មួយរូប ដែល​រំពឹង​គ្រប់គ្នា​ធ្វើការ​ជាមួយគ្នា​ដោយ​រលូន​។

​កាសែត China Press បាន​រាយការណ៍​ថា តារា​មហា​មមាញឹក​រូប​នេះ​បាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​តារា​សម្តែង​ចិន​ម្នាក់ទៀត​គឺ​លោក សៀវ យ៉ាង នៅ​កន្លែង​ថតកុន រឿង Sheep Without A Shepherd​។

​តាម​ដឹង លោក​ឡៅ​អាយុ​៥៨​ឆ្នាំ​មិន​សប្បាយ​ចិត្តនឹង​លោក​សៀវ យ៉ាង ដែល​តែងខ្លួន​យូរពេក ធ្វើឱ្យ​លោក​ឡៅ​ខឹង​។

​តាម​សេចក្តីរាយការណ៍ ក្រុមការងារ​ផលិត​កុន​បាន​ចូលមក​បំបែក​ពួកគេ​ទាំងពីរ​កុំឱ្យ​ឈ្លោះ​គ្នា​។​

​ក្រោយ​ផ្ទុះ​ឧបទ្ទវ​ហេតុនេះ លោក​សៀវ​និង​ក្រុមការងារ​ផលិត​កុន​បាន​ចេញមុខ​បដិសេធថា​ពុំមាន​ជម្លោះ​អ្វី​កើតឡើង​ទេ​៕ ដោយ៖ កញ្ញាដាលីស

តាម​ដឹង​អ៊ែន​ឌី ឡៅ​ឈ្លោះ​គ្នា​ជាមួយ​លោក​សៀវ យ៉ាង នៅ​កន្លែង​ថតកុន រឿង Sheep Without A Shepherd