លេបថ្នាំ​មិន​ស្លាប់​ចងក​បន្ថែម​ទើប​ស្លាប់​ដោយ​ជំងឺ​ស​សៃ​ប្រសាទ​

1006
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​នាំគ្នា​ចោមរោម​មើល​បុរស​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​របស់​ខ្លួន​ចំណុច​ក្រុមទី​១២​ភូមិ​តា​ណាក​ឃុំ​គារ ស្រុក​មោង​ឬ​ស្សី​។​លោក​សោម ដា​រ៉ា​មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹងថា​អត្តឃាត​ជន​ឈ្មោះ​តាប់ ផល ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​សោម​ដា​រ៉ា​បាន​បញ្ជាក់ថា​នៅពេល​ប្រពន្ធ​មិន​នៅផ្ទះ​ជននេះ​បាន​លេបថ្នាំ​ស​សៃ​ប្រសាទ​ដែល​បើក​មកពី​មន្ទីរពេទ្យ​ទាំងអស់​ដែល​ទើបនឹង​បើក​មកពី​ព្រឹក​។​ដោយ​ខ្លាច​មិន​ស្លាប់​ជននេះ​បាន​យក​ខ្សែរ​អង្រឹង​ពណ៍​ខៀវ​ប្រវែង​ប្រហែល​៣,៥០​ម៉ែត្រ​យកមក​ចងក​សម្លាប់ខ្លួន​បន្ថែមទៀត​ទើប​ស្លាប់​ដូច​បំណង​។​

​សមត្ថកិច្ច​ក៏ដូចជា​ក្រុមគ្រួសារ​បាន​សន្និដ្ឋានថា​ការស្លាប់​របស់​បុរស​នេះ​គឺ​ដោយសារ​ជំងឺ​ស​សៃ​រើ​ឡើងវិញ​ទើប​ធ្វើ​ឲ្យ​បុរស​នេះ​ផឹកថ្នាំ​រួច​ខ្លាច​មិន​ស្លាប់​ចងក​បន្ថែម​ទើប​សម្រេច​ដូច​បំណង​។​ក្រោយ​ពិនិត្យ​សាកសព​រួច​សមត្ថកិច្ច​បានប្រគល់​អោយទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​លេបថ្នាំ​មិន​ស្លាប់​ចងក​បន្ថែម​ទើប​ស្លាប់​ដោយ​ជំងឺ​ស​សៃ​ប្រសាទ