លេបថ្នាំ​ហួស​ក​ម្រឹត ប្រតិកម្ម ស្លាប់បាត់ រកតែ​ជួយ​មិនទាន់​ផង​

849
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់ ខណៈដែល​ខ្លួន​បាន​ជម្ងឺ​ប្រចាំកាយ ទិញ​ថ្នាំ​ផ្សំ​មក​ហូប ក៏ប៉ុន្តែ​សុខភាព កម្លាំង​កំពុង​ចុះខ្សោយ​ផង បែ​ជា​ប្រតិកម្ម​ថ្នាំ គាំងបេះដូង​ស្លាប់បាត់ ដោយ​មិន​អស់ចិត្ត ក្រុមគ្រួសារ​ហៅ​ក្រុម​សង្គ្រោះ ទៅពិនិត្យ ជាក់ស្តែង បាន​ស្លាប់​បាត់ទៅហើយ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ មានឈ្មោះ ព្រំ ឋាន ហៅ សួគ៌ ឋាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ជម្ងឺ​ប្រចាំកាយ​ស្រាប់ «​លើសឈាម​» មាន​ទីលំនៅ​ផ្ទះកើតហេតុ មាន​ស្រុកកំណើត ភូមិ ព្រៃ​ភ្នៀ​ត ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ។​

​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ជា​បុរស​ពោះម៉ាយ មាន​ជម្ងឺ​ប្រចាំកាយ លើសឈាម មើល​ពុំជា ច្រើន​ខែឆ្នាំមកហើយប្រើប្រាស់​ថ្នាំ​ជាប្រចាំ ស្រាប់តែ​នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា នេះ​អាកា​រៈ​ជម្ងឺ​រើ​ធ្វើទុក្ខ​ឡើង ជនរងគ្រោះ​បាន​ទិញ​ផ្សំ​ថ្នាំ​មក​ហូប លុះ​មួយ​ម៉ោង​ក្រោយ បែ​ជា​ប្រតិកម្ម​ថ្នាំ រឹង​ដៃ ជើង ក្រុមគ្រួសារ ជួយ​មិនទាន់គាំងបេះដូង​ស្លាប់បាត់ ដោយ​មិន​អស់ចិត្ត ពលរដ្ឋក្បែរ​ខាងនិងក្រុមគ្រួសារ ហៅ​ក្រុម​សង្គ្រោះ ឲ្យ​ជួយ​ទៅពិនិត្យបន្ថែម  តែជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​

​ក្រោយពី​ជនរងគ្រោះ​ស្លាប់ ដោយសារ​បរតិ​កមក​ម​ថ្នាំ សាច់ញាតិ​រាយការណ៍​ប្រាប់ អាជ្ញាធរសមត្ថកិច្ច ចុះទៅពិនិត្យ និង​សុំ​ឲ្យ​ជួយសម្រួល​បញ្ជាក់ លិខិត​មរណៈភាព ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕​B/