លេប​មេតំ​ហ្វេ​តា​មីន​ជាង​មួយ​គីឡូ​ចូលក្នុង​ពោះ តែ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់បាន​

459
ចែករម្លែក
  • 30
    Shares

​បុរស​តង់​ហ្សា​នី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី ក្រោយ​ពី​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ជាង​មួយ​គីឡូក្រាម​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ពោះ​របស់​ជន​នេះ​,​នេះ​បើ​​តាម​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​។​

អាប់​ឌុល រ៉ា​ម៉ាន់ អាស​ម៉ាន់​និង​ថ្នាំញៀន​៩៩​កញ្ចប់​ត្រូវ​បាន​នាំ​មក​បង្ហាញ​ចំពោះ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​

​មន្ត្រី​អន្តោប្រវេសន៍​នៅលើ​កោះ​កម្សាន្ត​នេះ​បាន​និយាយថា​ពួកគេ​បាន​ចាប់​ឃាត់ខ្លួន​បុរស​ឈ្មោះ​អាប់​ឌុល រ៉ា​ម៉ាន់ អាស​ម៉ាន់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កាលពី​ថ្ងៃ​៣០​មករា​។​​ការឆ្លុះ​កម្ម​រស្មី​X និង​ស្គែ​ន​CT​បានបង្ហាញ​កញ្ចប់​ផ្លា​ស្ទិក​៩៩ ដាក់​ម្សៅ​ពណ៌​ស​នៅក្នុង​ក្រពះ​របស់​អាស​ម៉ាន់​និង​ពេល​យក​ចេញ​វា​មាន​ទម្ងន់​សរុប​ជាង​១​គីឡូក្រាម​។​

​កញ្ចប់​ដាក់​ថ្នាំ​ញៀន​ត្រូវបាន​គយ​យកមក​តាំង​បង្ហាញ​លើ​តុ​កាលពី​ថ្ងៃ​អង្គារ ខណៈ​អាស​ម៉ាន់ អាយុ​៤២​ឆ្នាំ ត្រូវបាន​បណ្តើរ​នៅ​ចំពោះមុខ​អ្នកយកព័ត៌មាន ក្នុង​ឈុត​សម្លៀក​បំពាក់​​ពណ៌​ទឹកក្រូច និង​ដៃជើង​ជាប់​ខ្នោះ​។​

​វា​នៅ​មិនទាន់​ដឹង​ថា​តើ​រដ្ឋអាជ្ញា​នឹង​សុំ​ដាក់ទោស​ប្រហារជីវិត​បុរស​នេះ​ឬ​យ៉ាងណា តែ​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​ច្បាប់​ថ្នាំញៀន​តឹងរឹង​បំផុត​នៅក្នុង​លោក រួម​មាន​ការប្រហារជីវិត​​ជនល្មើស​ថ្នាំញៀន​ដោយ​បាញ់​នឹង​ឈើឆ្កាង​ផង​។​

​ជនជាតិ​អាមេរិក​អាយុ​៦០​ឆ្នាំ​ម្នាក់ ក៏​ត្រូវបាន​នាំ​មក​បង្ហាញ​នៅ​សន្និសីទកាសែត​នា​ថ្ងៃ​ជាមួយគ្នា​ផងដែរ​។​បុរស​នេះ​ប្រឈម​ការជាប់គុក​១៥​ឆ្នាំ​ដោយសារ​ពាក់ព័ន្ធ​ថ្នាំញៀន​កញ្ឆា​៕​ប្រែ​សម្រួល​៖​វាសនា​

បុរស​អាមេរិក​នេះ​ក៏​ត្រូវ​នាំ​មក​បង្ហាញ​ចំពោះ​បទល្មើស​ថ្នាំញៀន​កញ្ឆា​

#