លែងគ្នាបានជាងមួយឆ្នាំ បុរស​ម្នាក់​លបមក​ចងក​សម្លាប់ខ្លួន​ក្នុងផ្ទះ​អតីត​ប្រពន្ធ​

1279
ចែករម្លែក
  • 53
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៨​បុរស​ម្នាក់​ក្រោយពី​លែងលះគ្នា​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាង​មួយឆ្នាំ​បាន​លបលួច​មក​ចងក​សម្លាប់ខ្លួន​នៅក្នុងផ្ទះ​អតីត​ប្រពន្ធ ក្នុងពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ​។​អ្នក​ជួល​ផ្ទះ វិល​មកពី​ស្រុក​ក៏​ប្រទះឃើញ​សព​។​ករណីនេះ​កើតឡើង នៅក្នុង ភូមិ​ចំការឪឡឹក​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​អត្តឃាត​ជន​ឈ្មោះ អុត សាន អាយុ​៥៤​ឆ្នាំ រស់នៅ ភូមិ សង្កាត់​កើតហេតុ​។ មានស្រុកកំណើតនៅខេត្តកំពង់​ចាម ។​មាន​ប្រពន្ធ​ឈ្មោះ សេង ស្រូ​យ អាយុ​៥០​ឆ្នាំ មានកូន​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) តែ​បានលែង​លះ​​ជាមួយ​ប្រពន្ធ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ក៏ដោយ​សារ អត្តឃាតជនជាមនុស្ស​ញៀន​នឹង​ល្បែង ។​

​តាម​កម្មការិនី​ជា​អ្នក​ជួល​ផ្ទះ​ខាងលើ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​វិលត្រឡប់​មកពី​ស្រុក​វិញស្រាប់តែ​ប្រទះឃើញ សាកសព​ចងក ទើប​ភ័យ​ស្លន់ស្លោ ស្រែកប្រាប់​អ្នកជិតខាង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែម្តង ។​

​តែ​ទោះជា​យ៉ាងណាក្តី សាច់ញាតិ​ខាង​អតីត​ខាង​ប្រពន្ធ​ពុំ​ទទួលស្គាល់ សាកសព​បុរស​ខាងលើ​ឡើយដោយ​សំអាង​ប្តី​ប្រពន្ធ​ខាងលើ​បាន​លែងលះគ្នា​ដាច់ស្រេច​យូរ​មកហើយ​ហើយ​ក្រោយពី​សមត្ថកិច្ចពិនិត្យកោសល្យ​វិច័យ​​រួច​ស្រាវជ្រាវ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​មក​ទទួល​សាកសព​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​មន​

បុរសម្នាក់មកចងកសម្លាប់ខ្លួននៅផ្ទះអតីតប្រពន្ធ(រូបថតចាន់តូ)
#