លែងមាន​សង្ឃ​ទំនើង​ទៀតហើយ​! ថៃ​នឹង​បង្ខំ​ឱ្យ​សង្ឃ​ទាំងអស់​កាន់​កាត​សម្គាល់​ខ្លួន​ឆ្លាត​

996

​បន្ទាប់ពី​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​សង្ឃ​ស្រវឹង សង្ឃ​ក្លែងក្លាយ និង ព្រះចៅអធិការ​វត្ត​ប្រព្រឹត្ត​ខុស​វិន័យ សង្ឃ​ថៃ​ឥឡូវ​នឹងត្រូវ​បង្ខំ​ឱ្យកាន់កា​ត​សម្គាល់​ខ្លួន​ឆ្លាត ដែលមាន​បំពាក់​ជាមួយ​បន្ទះ​ឈី​ប​។​

​ចាប់ផ្តើម​ពី​ខែតុលា​ទៅ កាត​សម្គាល់​ខ្លួន​នឹងត្រូវ​ចេញ​ក្នុង​រយៈពេល ២ ខែ​នៃ​ការ​បួស​ជាស​ង្ឃ​។ តាម​ប្រភព​បាងកក​ប៉ុស្តិ៍ មន្ត្រី​បានស្នើ​ឱ្យ​ប្រព័ន្ធ​រដ្ឋ​ដូចគ្នា​ដែល​ចេញ​អត្តសញ្ញាណ​បណ្ណ​ជនជាតិ​ថៃ ដែលមាន​បំពាក់​ជាមួយ​បន្ទះ​ឈី​ប ឱ្យមាន​ប្រើប្រាស់​នៅលើ​កាត​សម្គាល់​របស់​ព្រះសង្ឃ​ដែរ សម្រាប់​ជា​វិធី​មួយ​ធ្វើឱ្យមាន​ស្តង់ដារ និង ការគ្រប់គ្រង​។

​សង្ឃ​ថៃ​ជា​យូរ​មកហើយ​បាន​កាន់តែ​ឯកសារ​សម្គាល់​ប៉ុណ្ណោះ ប៉ុន្តែ​ឯកសារ​ទាំងនោះ​ងាយ​នឹង​ក្លែងបន្លំ និង​ពិបាក​ពិនិត្យ​ផ្ទៀងផ្ទាត់​ណាស់​។

​កាត​ឆ្លាត​នឹង​កំណត់​អត្តសញ្ញាណ​សង្ឃ​តាមរយៈ​វត្ត ភារកិច្ច ថ្ងៃខែ​ដែល​បាន​បួស ការ​តម្លើង​តំណែង និង ប្រវត្តិ​ជាប់ទោស​។ មន្ត្រី​នៅ​កំពុង​ពិចារណា​ថា​តើ​គួរ​បញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ឬក៏​អត់ ដូចជា​ឈ្មោះ​ពិត និង​ថ្ងៃខែ​ឆ្នាំ​កំណើត ដោយហេតុថា​សង្ឃ​ងាយ​នឹង​សម្គាល់​អត្តសញ្ញាណ ដោយមាន​ឬ​គ្មាន​ព័ត៌មាន​នេះ​៕ ដោយ៖ កញ្ញាដាលីស

បន្ទាប់ពី​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​សង្ឃ​ស្រវឹង សង្ឃ​ក្លែងក្លាយ និង ព្រះចៅអធិការ​វត្ត​ប្រព្រឹត្ត​ខុស​វិន័យ សង្ឃ​ថៃ​ឥឡូវ​នឹងត្រូវ​បង្ខំ​ឱ្យកាន់កា​ត​សម្គាល់​ខ្លួន​ឆ្លាត ដែលមាន​បំពាក់​ជាមួយ​បន្ទះ​ឈី​ប