លែង​, លាក់​, លក្ខខណ្ឌ​, លក្ខ​, សច្ចំ​, សច្ច​, សន្ថវៈ​, សន្មត​

344
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​លែង ( កិ​. ) ឈប់​, លើក​ឈប់​ធ្វើ​, មិន​រវល់​; លះ​ស្រឡះ មិនត្រូវ​ការ : លែង​ឲ្យ​, លែងយក​, លែង បរិភោគ​; លែងប្រពន្ធ ។ បណ្តោយ​ឲ្យ​ទៅតាម​ការ​, បើកអំណាច​ឲ្យ​ចេញ : លែងគោ​, លែង​មនុស្ស ទោស​, លែងចោរ ។ បណ្តោយ​ឲ្យ​របូត​, ឲ្យ​ឃ្លាត​ចេញពី​កណ្តាប់ដៃ : លែង​ខ្សែ​ពី​ដៃ ។ ចំហ​ខ្លួន : លែងខ្លួន ។​ល​។ លែងលះ ឬ លះលែង លែង​គ្នា​ស្រឡះ ឬ​លែង​ដាច់ស្រឡះ​មិន​ត្រូវការ​តទៅទៀត : លែងលះ​ប្តី​ប្រពន្ធ ។

​លាក់ ( កិ​. ) ធ្វើ​ឲ្យ​មាន​គន្លាក់ : លាក់​ឈើ ។ បិទបាំង​, បំបាំង​ឬ​ទុក​មិន​ឲ្យ​គេ​ឃើញ មិន​ឲ្យ​គេ​ដឹង : លាក់​របស់​, លាក់ខ្លួន​, លាក់ពុត ។ លាក់កំនួច លាក់​គំនិត​ដែល​កួច​កាន់​ទុក ឬ​លាក់​ល្បិច​, លាក់ ចំណេះ ។ លាក់បាំង​អ្វី និ​. ពាក្យ​និបាត​សម្រាប់​និយាយ​ផ្តើម​ប្រាប់​សេចក្ដី​ទៀងត្រង់​មិន​លាក់​មិន បំបាំង : លាក់បាំង​អ្វី​ខ្ញុំ​សព្វ ថ្ងៃនេះ​ទ័លក្រ​ណាស់​បានជា​មករក​ខ្ចីប្រាក់​អ្នក ។ លាក់​លៀប ឬ​លាក់លៀម​លាក់​ក្បិត ក្បៀ​ត​ទុក​សំចៃ ឬ​លាក់ទុក​នៅ​កៀនកោះ ។

លក្ខខណ្ឌ លាក់​ខាន់ បា​. ( ន​. ) (​លក្ខ + ខណ្ឌ​) កម្រិត​; សង្កាត់​, ប៉ែក​ដោយឡែក​; កំណត់​គោល​; ព្រំ : ទី​មាន​ល័ក្ខខ័ណ្ឌ​, សម្ដី​មាន​ល័ក្ខខ័ណ្ឌ​, ត្រូវធ្វើ​លក្ខខណ្ឌ​ឲ្យ​ទៀងទាត់ ។

លក្ខ ល័ក​-​ខៈ បា​. ឬ សំ​. ( ន​. ) កំណត់​; ទី​សម្គាល់​, គ្រឿង​ចំណាំ​; ច​ន្លោ​ង​; គ្រឿង​កំណត់​រាប់​, ខ្នាត​, ទីវ​; បុណ្យ​, បុណ្យ​ភ័ព្វ​, សំណាង ។ សំខ្យា . ចំនួន​សែន​, មួយ​សែន (១០០,០០០) ។

សច្ចំ ស័​ច​-​ច័ង បា​.; សំ​. ( និ​. ជា កិ​. វិ​. ) (​ស​ត្យំ ឬ សត្យ​ម៑​) ទៀង​, ពិត​, ប្រាកដ​, មែន​, មែនហើយ ។ ខ្មែរ​ប្រើ​ជា ន​. សេចក្ដី​ពិត​, ការ​ប្រាកដ​, ទៀង​, មែន : មាន​សច្ចំ​, កាន់​សច្ចំ ។ ឬ​ប្រើ​ជា គុ​. ដែល ទៀង​, ពិត​, ប្រាកដ​, មែន : ពាក្យ​សច្ចំ​, មនុស្ស​សច្ចំ​, អ្នក​សច្ចំ ។

សច្ច ស័​ច ឬ ស័​ច​-​ចៈ បា​.; សំ​. ( ន​. ) (​សច្ច​; សត្យ​) សេចក្ដី​ពិត​; ដំណើរ​ទៀង​, ទៀងទាត់​; ដំណើរ​ទៀងត្រង់​; ការណ៍​មែន​, ប្រាកដ​; អរិយ​មគ្គ​; ព្រះ​និ​ពា្វ​ន​; កាន់​សច្ចៈ កាន់​សេចក្ដី​ពិត​; ពាក្យ​សច្ច ឬ –​សត្យ ពាក្យពិត​; មាន​សច្ចៈ មាន​សេចក្ដី​ទៀងត្រង់ ។ គុ​. ដែល​ទៀង​, ទៀងទាត់​, ទៀងត្រង់​, ពិត​, ប្រាកដ​, មែន ។​

​សន្ថវៈ សន់​-​ថៈ​វ៉ៈ បា​. ;​សំ​. ( ន​. ) (​សន្ថវ​; សំ​ស្ដ​វ​) ដំណើរ​ជិត​ដឹ​ត​នឹង​គ្នា​, ការ​ស្និទ្ធជិត​នឹង​គ្នា ។ ការរួម​សុខទុក្ខ​, ការធ្វើ​មេថុនសេវនកិច្ច : ធ្វើ​សន្ថវៈ​, សេពសន្ថវៈ ។ សន្ថវកិច្ច មេថុនសេវនកិច្ច ។ សន្ថវមិត្ត ឬ –​មិត្រ មិត្រ​ដែលមាន​សេចក្ដី​ស្និទ្ធ​ជិតដិត​យ៉ាង​មាំ ។ សន្ថវរតិ (–​រៈតិ​) តម្រេក​ក្នុងការ ធ្វើ​សន្ថវកិច្ច ។​ល​។

សន្មត សន់​-​ន្ម៉​ត់ សំ​. បា​. ( កិ​. ) (​សម្មត​) ប្តេជ្ញា​; សន្យា​; អនុម័ត​; យល់ព្រម​ជាមួយ​, ព្រម​តាម​; តាំង​, តាំង​ឲ្យ​ជា​…; កំណត់​, កំណត់​ជា​…; ទុកដាក់​ជា …, ទុកដាក់​ឲ្យ​ជា …; បញ្ញត្ត​ឲ្យ​ដឹង : សន្មតគ្នា ប្តេជ្ញា​គ្នា​, សន្យា​គ្នា ។ សន្មត​គត់​ដា​គ្នា ប្តេជ្ញា​គ្នា​ឬ​សន្យា​គ្នា​យ៉ាង​ម៉ឺងម៉ាត់ ។ សន្មតនាម តាំង​ឈ្មោះ​, ឲ្យ​ឈ្មោះ ។ សន្មត​មនុស្ស​ម្នាក់​ឲ្យ​ជាយ​ក្ស ទុកដាក់​មនុស្ស​ម្នាក់​ឲ្យ​ធ្វើជា​យក្ស ។​ល​។ ប្រើ​ជា គុ​. ក៏បាន : ពាក្យសន្មត ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា