លែ​ន អាម​ស្ត្រ​ង សងជំងឺចិត្ត​ត្រឹម ៥ លាន​ដុល្លារ ក្នុង​បណ្តឹង​រដ្ឋាភិបាល​អាមេរិក ១០០ លាន​ដុល្លារ​

853
ចែករម្លែក

​លែ​ន អាម​ស្ត្រ​ង បាន​យល់ព្រម​បង់ប្រាក់ ៥ លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ដោះស្រាយ​ប​ញ្ចឹ​ង​រឿងក្តី​ដ៏​យូរអង្វែង​មួយ ដែល​អាចធ្វើឱ្យ​គាត់​ត្រូវ​សង​ថ្លៃ​ខូចខាត​ដល់​ទៅ ១០០ លាន​ដុល្លារ​។​

​អតីត​អ្នក​ប្រណាំង​កង់​ជនជាតិ​អាមេរិក​អាយុ ៤៦ ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក ខណៈ​ជិះ​ឱ្យ​ក្រុម​ប្រៃសណីយ៍​អាមេរិក​ដែល​ឧបត្ថម្ភ​ថវិកា​ជា​សាធារណៈ​។​

​គាត់​ត្រូវបាន​គេ​ដកហូតយក​ពានរង្វាន់ Tour de France ចំនួន ៧ សម័យ​របស់គាត់ និង​ត្រូវបាន​ហាមឃាត់​ពី​ការ​ជិះ​កង់​អស់​មួយជីវិត​នៅ​ឆ្នាំ ២០១២ មុនពេល​សារភាពថា​គាត់​បាន​ប្រើប្រាស់​ថ្នាំ​បង្កើន​កម្លាំង​។​

​អាម​ស្ត្រ​ង​និយាយថា “​ខ្ញុំ​រីករាយ​ណាស់​ក្នុងការ​ដោះស្រាយ​រឿងក្តី​នេះ ហើយ​បោះជំហាន​ឆ្ពោះ​ទៅមុខទៀត​ជាមួយ​ជីវិត​របស់ខ្ញុំ​”៕ ដោយ៖ កញ្ញាដាលីស

លែ​ន អាម​ស្ត្រ​ង