លោកគ្រូ ប្រាក់ សុវណ្ណ​រ៉ា ត្រឡប់មក​ដឹកនាំ​ជម្រើសជាតិ​វិញ​ក្រោយ​ស្ងាត់​មួយរយៈ​ពី​ក្លឹប​

242

លោក ប្រាក់ សុវណ្ណ​រ៉ា ដែលជា​គ្រូ​ឆ្នើម​បាន​ត្រឡប់មក​ដឹកនាំ​ជម្រើសជាតិ​វិញ​ក្រោយ​ស្ងាត់​មួយរយៈ​ធំ​ពី​ក្លឹប​បាល់ទាត់​ខណៈ​សហព័ន្ធ​បាល់​​ទាត់​កម្ពុជា​បានប្រកាស​ស្វែងរក​គ្រូ​បង្គោល​ជាតិ​ថ្មី ឬ មិនទាន់​ឃើញ​គ្រូ​បរទេស​រូប​ណា​ឡើយ​មក​ជំនួស​គ្រូ ឡេ​អូ​ណា​ដូ ដែល​បាន​ឈប់​ហើយ​។​

​លោកគ្រូ​នឹង​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ សម្រាប់​ការហ្វឹកហាត់ ត្រៀម​ជំនួប​មិត្ត​រវាង មី​យ៉ាន់​ម៉ា និង ត្រូវ​ជួប​ក្នុង​វគ្គច​ម្រុះ AFC Asian Cup 2019 ជាមួយ​ប្រទេស ហ្សក់ដានី ខាងមុខនេះ​៕​ដោយ បូ​រិ​ន​/sn