លោកជំទាវ​សម្តេច​ក្រឡាហោម​ស ខេង​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៦៩​វ​ត្ត

401
ចែករម្លែក
លោកជំទាវ​សម្តេច​ក្រឡាហោម​ស ខេង​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៦៩​វ​ត្ត

ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​នៅ​ភូមិគ្រឹះ​ផ្ទាល់​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​មាន​វៀប​ចំ​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៦៩​វត្ត​ដែល​គង់​ចាំ​ព្រះវស្សា​ស្ថិតក្នុង​ខេត្តបាត់ដំបង​ក្រោម​អធិបតីភាព​លោកជំទាវ​ញ៉ែម សា​ខន សខេង​។​


ចូលរួម​ក្នុង​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​នេះ​រួមមាន​ព្រះ​មេគណ​ខេត្ត​ទាំងពីរ​គណៈ ព្រះចៅអធិការ​វត្ត​ទាំង​៦៩​វត្ត សមាជិក​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា លោក​អ៊ុយ រី​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ ​ងួន​រត​នះ​អភិបាលខេត្ត លោក លោកស្រី​អភិបាលរង​ខេត្ត លោក​ផេង សិទ្ធី​អភិបាលក្រុង លោក លោកស្រី​អភិបាលរងក្រុង ប្រធាន អនុប្រធាន​មន្ទីរ​ខេត្ត​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ តាជី យាយជី​ជាច្រើនរូប​ទៀត​។​
អ្នក​ផ្តើមបុណ្យ​មាន​សម្តេច​ក្រឡាហោម​ស ខេង​លោកជំទាវ​ញ៉ែម សា​ខន​ព្រមទាំង​បុត្រាបុត្រី​ ​លោក​ឧ​ត្ត​ម​សរ​នី​យ៍​ឯក​ស ថេត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​សប្បុរសជន​ជាច្រើន​នាក់​ទៀត​។​
វត្ត​និ​មួយៗ​ទទួលបាន​ទៀន​ព្រះវស្សា ស្លា​ដក ចង្ហាន់ ផ្លែឈើ អង្ករ ទឹកក្រូច ទឹក​ផ្លែឈើ ទឹកបរិសុទ្ធ ស្ករស ទឹកដោះគោ​ខាប់ ត្រីខ ទឹកត្រី​ទឹកស៊ីអ៊ីវ មី​និង​បច្ច័យ​ម​មួយចំនួន​៕​សរន​