លោកតា​ពោះម៉ាយ​រស់នៅ​ម្នាក់ឯង​គ្មាន​ជម្រក​សមរម្យ នឹង​ទទួលបាន​ផ្ទះ​ត្រឹមត្រូវ​

1039
ចែករម្លែក
  • 140
    Shares

​ដោយៈ​យោធិន​/​សៀមរាបៈ លោក បោង​ប៊ុ​ន្នី សមាជិក​ក្រុមការងារ​ចុះជួយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​និយាយ​ដោយ​ទទួលស្គាល់​ថាបើ​មិន​ចូល​ជ្រៅ​ចុះ​ដល់​មូលដ្ឋាន​ដាច់ស្រយាល​ទេនោះ​គឺ​ពិតជា​មិនដឹង​ពី​ក្តី​ទុក្ខលំបាក​វេទនា​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទីទ័លក្រ​តោកយ៉ាក​ឡើយ​។​

លោកតាពោះម៉ាយកំសត់នឹងទទួលបានផ្ទះថ្មី(រូបយោធិន)

​ កាលពី​ថ្ងៃទី​៥​ខែឧសភា​លោក​បោង​ប៊ុ​ន្នី​តំណាង​លោក​សែម​សុវណ្ណនី​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បាន​ចុះ​ជួប​ជាមួយ​ប្រជាជន​ទីទ័លក្រ ខាត​ជម្រក​ស្នាក់នៅ ស្ថិត​ក្នុងភូមិ​សណ្តាយ ។​

ជួប​ជាមួយ​លោកតា​ប៊ុង អ៊ុន វ័យ​៦៧ ឆ្នាំ ដែលជា​បុរស​ពោះម៉ាយ មាន​ជីវភាព​ទីទ័លក្រ គ្មាន​ជម្រក​ស្នាក់នៅ​សមរម្យ​(​សូម​មើលរូប​)​។ លោក បោង ប៊ុ​ន្នី ថ្លែង​ក្នុងនាម​តំណាង​ឲ្យ​លោក សែម​សុវណ្ណនី​ប្រាប់​ទៅ​លោកតា​ថា​នាពេល​ឆាប់ៗ​ខាងមុខនេះ​នឹង​ស្ថាបនា​ផ្ទះមួយ​ខ្នង​ឲ្យ​បាន​សមរម្យ​សម្រាប់​ការ​ស្នាក់នៅ​ជំនួស​កូនខ្ទម​ដ៏​កំសត់​របស់គាត់​។​ជម្រក​ថ្មី​នេះ​នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​គាត់​ជាមួយនឹង​ការគិតគូរ​ជានិច្ច​ពី​មន្ត្រី​ក្រុមការងារ​។​
​ទទួលដំណឹង​នេះ​លោកតា​កំសត់​បានបង្ហាញ​នូវ​ក្តី​ត្រេកអរ​និង​រង់​គេហដ្ឋាន​ថ្មី​សម្រាប់​ជីវិតចុងក្រោយ​របស់លោក​៕​មន​

លោក​បោង​ប៊ុ​ន្នីនិងលោកតាកំសត់