លោកតា​ម្នាក់​បើក​ប្រតិបត្តិការ​រហូត​គាំងបេះដូង​ស្លាប់​លើ​បង្គង

669
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: លោកតា​វ័យ​៧១​ឆ្នាំ​ម្នាក់​គាំងបេះដូង​ស្លាប់ បន្ទាប់ពី​អារម្មណ៍​រំភើប​ពេក​ពេលដេក​ជាមួយ​ស្រី​ស្នេហ៍​។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​បន្ទប់​លេខ​៦​អា ជាន់​ទី​១ ផ្លូវលំ ក្រុមទី​៤ ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោកតា​មានឈ្មោះ ស៊ុ លន់ អាយុ​៧១​ឆ្នាំ មុខរបរ គ្មាន មាន​ស្រុកកំណើត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្រី​ស្នេហ៍​មានឈ្មោះ ឆុំ សុផល អាយុ​៣៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ស្ទឹង​ថ្មី ឃុំ​អញ្ចាញ​រ៉ូង ស្រុក​បរិបូរណ៍ កំពង់ឆ្នាំង ជា​ម៉េ​ម៉ា​យ កូនប្រុស​ម្នាក់​អាយុ​៧​ឆ្នាំ​។​

​តាម​ប្រភពពី​ស្ត្រី​ដែល​ស្នាក់នៅ​បន្ទប់​នោះដែរ ត្រូវជា​ប្អូនស្រី​បង្កើត របស់​ឈ្មោះ ឆុំ សុផល បាន​ឲ្យ​ដឹងថា លោកតា និង​បងស្រី​របស់ខ្លួន ស្គាល់​ស្រឡាញ់គ្នា តាំងពី​អំឡុង​ខែ កុម្ភៈ ឆ្នាំ​២០១៩​មក​ម្លេះ អស់​រយៈពេល​ជាង​៣​ខែ​មកហើយ កន្លងមក​គាត់​គ្រាន់តែ មកលេង​មួយ​ភ្លែតៗ ហើយ​ទៅវិញ​បាត់ ទើបតែ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ បងស្រី​របស់ខ្លួន​មិន​ស្រួលខ្លួន ទៅ​ចាក់​ថ្នាំ​ដាក់​សេរ៉ូម នៅផ្ទះ​ពេទ្យ ផ្សារ​ព្រៃទា ហើយ​លោកតា ក៏បាន​មក​មើល​។ លុះដល់​ល្ងាច លោកតា ក៏​មិនបាន​វិល​ទៅវិញ សុំ​ដេក​នៅក្នុង​បន្ទប់ គ្នា​៣​នាក់ រហូតដល់​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែឧសភា​នេះ បងស្រី​បាន​ប្រាប់​ឲ្យ​ខ្លួន​ទៅធ្វើ​ការ​ទៅ រូបគេ​មិនសូវ​ស្រួលខ្លួន ហើយក៏​មិន​ទៅធ្វើ​ការ​ដែរ ស​ង្ងំ​ដេក​សិន​។ ប្រាប់​ហើយ ស្ត្រី​ជា​ប្អូន​ក៏​ចុះ​ដើរទៅ​រោងចក្រ តាំងពី​ម៉ោង​៥​និង​៣០​នាទី បាត់ទៅ នៅសល់​ក្នុង​បន្ទប់ តែ​បងស្រី​និង​លោកតា ២​នាក់ ដេក​ក្នុង​បន្ទប់​។ ស្រាប់តែ​នៅវេលា​ម៉ោង​៦​និង​៥០​នាទី ទើប​ឮដំណឹង​ថា លោកតា​គាំងបេះដូង​សន្លប់ ទើប​វិល​មកវិញ ហៅរក​ម៉ូតូ​កង់​បី​ដឹក​បំណង​យកទៅ​ពេទ្យ តែពិនិត្យ​ជាក់ស្តែង ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ទើប​ផ្អើលឆោឡោ ទាំង​ម្ចាស់ផ្ទះ ទាំងស្រី​ស្នេហ៍ ខណៈដែល​កូនចៅ​លោកតា មិនដឹង​នៅឯណា រាយការណ៍​ប្រាប់​ប៉ូលិស​ចុះទៅ​ពិនិត្យមើល​។​

​តាម​ស្ត្រី​ឈ្មោះ ឆុំ សុផល បាន​ឲ្យ​ដឹង ទាំង​អៀន​ផង ភ័យ​ផង​ថា លោកតា​ញាប់​ញ័រ​ខ្លាំងពេក​រហូត​ទន់​ដៃជើង ក្លាយជា​រឿង​បែបនេះ​។​

​ទោះជា​យ៉ាងណាក្តី ក្រោយពី​កើតរឿង ស្លាប់​លើ​បង្គង ត្រូវបាន​ប្រជាពលរដ្ឋ មេភូមិ តាម​ស្វែងរក សាច់ញាតិ កូនចៅ​សព ហើយ​បាន​ហៅ​កូនប្រុស​លោកតា​រងគ្រោះ ទៅដល់​កន្លែងកើតហេតុ មានឈ្មោះ លន់ ម៉ា​រិ​ន អាយុ​៣៧​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ដឹង​ពី​ជីវិត អារម្មណ៍​របស់​ឪពុក​ចូលចិត្ត​ដើរ​បែបនេះ គាត់​ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ ធ្វើ​យ៉ាងម៉េច បើ​អារម្មណ៍​បែបនេះហើយ មានតែ​ឲ្យ​ប៉ូលិស ជួយ​ធ្វើ លិខិត​មរណៈភាព សម្រាប់​ដឹក​សព​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ពោធិចិនតុង ។​

​តាម​សមត្ថកិច្ច​ជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ សន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង ប្រឹង​រហូត​អស់ខ្យល់ រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

#