លោកតា​វ័យ​៩៧ ជូន​ផ្កា​កុលាប​មួយ​បាច់​ធំ​ជូន​យាយ

310
ចែករម្លែក

​គេ​និយាយថា ស្នេហ៍​ពិត​ស្ថិត​ស្ថិរ​គ្មាន​ថ្ងៃ​ប្រួល​ប្រែ​លុះ​អ​វ​សាន្ត​តួយ៉ាង​ដូច​គូស្នេហ៍​វ័យ​ចំណាស់ មួយគូ​នៅ​ប្រទេស​ចិន នេះ​ជាដើម​។

​លោកតា វ៉ាង (Wang) ដែលមាន​វ័យ ៩៧ ឆ្នាំ​ទៅហើយ បានធ្វើឱ្យ​ប្រពន្ធ​របស់គាត់​ភ្ញាក់ផ្អើល ដោយសារ​កាដូ​ផ្កា​កុលាប​មួយ​បាច់​ធំ​នៅ​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់​ដើម្បី​បញ្ជាក់​ពី​ស្នេហ៍​ស្មោះ​របស់គាត់​ចំពោះ​ភរិយា​។

​បន្ទាប់ពី​ទទួលបាន​កាដូ​បាច់ផ្កា លោកយាយ វ៉ាង សប្បាយចិត្ត​យ៉ាងខ្លាំង​ហើយ​ញញឹម​បិទមាត់ មិន​ជិត​។ ខ្វះ​តែ​បន្តិច ពួកគាត់​មាន​អាយុ​រយ​ឆ្នាំ​ទៅហើយ ប៉ុន្តែ​ពួកគាត់​នៅតែមាន​ក្ដី​ស្រលាញ់ ចំពោះ​គ្នា​គួរឱ្យ​ស្ញើ​ច​សរសើរ និង​យក​គំរូ​តាម​។

​យោងតាម​សារព័ត៌មាន​ចុះផ្សាយ​ឱ្យដឹងថា ប្ដី​ប្រពន្ធ​មកពី​ទីក្រុង​លីន​អ៊ី (Linyi) ខេត្ត​សាន​តុង ប្រទេស​ចិន ដែល​បាន​រៀបការ​តាំងពី​ឆ្នាំ​១៩៣៧ ពោលគឺ​រយៈពេល ៨២ ឆ្នាំ​មកហើយ​នេះ មាន​ចៅលួត​ទៅហើយ​៕ ប្រែ​សម្រួល​: ខុម​