លោកតា​អាយុ​ជាង​៨០​ឆ្នាំ​ដើរ​វង្វេង​ផ្ទះ ពលរដ្ឋ​ឃើញ​ខ្លាច​ជួប​គ្រោះ ជួប​ទៅ​ដាក់​សាលាសង្កាត់​ចោមចៅ​៣

1397
ចែករម្លែក

​ដោយៈ​ចាន់តូ​/ ភ្នំពេញ ៖ លោកតា​មាន​វ័យ​ជាង​៨០​ឆ្នាំ​ម្នាក់ ខណៈដែល​ដើរ​វង្វេង​រក​ផ្លូវ​ទៅផ្ទះ​មិនឃើញ ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ដើរ​តាមផ្លូវ សូម្បីតែ​សាកសួរ​ក៏​ស្ថិតក្នុង​លក្ខណៈ​វង្វេង​ដែរ ដោយ​ខ្លាច​ជួប​គ្រោះថ្នាក់ ពលរដ្ឋ​ឌុប​ជូន​យកទៅដាក់​នៅ​សាលាសង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​សមត្ថកិច្ច អាជ្ញាធរ ជួយ​ប្រកាស​រក​សាច់ញាតិ កូនចៅ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ការសាកសួរ លោកតា​ឆ្លើយបាន​មួយ​មាត់ៗ​ថា គាត់​មានឈ្មោះ ញ៉ា​ញ់ ដោក សាកសួរ​ពី​អាយុ​ថា​គាត់​មាន​អាយុ​៦០​ឆ្នាំ លើក​ទី​២​ប្រាប់ថា អាយុ​ជាង​៨០​ឆ្នាំ ស្នាក់នៅ​ជាមួយ​កូន នៅ​មន្ទីរពេទ្យ​លោកសង្ឃ មាន​
​ស្រុកកំណើត ភូមិ​សង្កែ​អ​ង្ជ​ង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្តព្រៃវែង លោកតា​អា​អះ​ថា​គាត់​មានកូន​១០​នាក់ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​លោកតា​ដើរ​តាមផ្លូវ​វេ​ង​ស្រេង ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង តាំងពី​វេលា​ទៀបភ្លឺ​មក​ម្លេះ រហូតដល់​វេលា​ម៉ោង​ខាងលើ ចរាចរណ៍​តាមផ្លូវ យានជំនិះ​ច្រើន ខ្លាច​ជួប​គ្រោះថ្នាក់ សាកសួរ​ទៅ​លោកតា​ឆ្លើយ ក្នុង​លក្ខណៈ​វង្វេង ទើប​ពលរដ្ឋ​ឌុ​បឃ​ជូន​មក​ដា​ក់នៅ​សាលាសង្កាត់​ចោមចៅ​៣ ដើម្បី​ឲ្យ អាជ្ញាធរ សមត្ថកិច្ច​ជួយ​ប្រកាស​ស្រាវជ្រាវ រក​សាច់ញាតិ កូនចៅ មក​ទទួល​វិលត្រឡប់​ទៅផ្ទះ​វិញ ៕​B