លោកតា​អាយុ ៩០​ឆ្នាំ​ម្នាក់​ត្រូវ​រថ​យន្ត​បុក​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

202
ចែករម្លែក

ដោយៈ​ចាន់តូ​/ភ្នំពេញ ៖ រថយន្ត​កូរ៉េ​ដឹកទំនិញ​បើក​លឿន​ជ្រុល​ទៅបុក​លោកតា​អាយុ​៩០​ឆ្នាំ​ម្នាក់​ខណៈពេល​កំពុងតែ​ជិះ​កង់​ផ្លូវ​បណ្ដាល​ឱ្យស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សួ​គា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង ២​និង​១៥​នាទី​រសៀល​ថ្ងៃទី ៣​ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ៥០​ម៉ែត្រ​ភូមិ​អន្លង់​គង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​។​

​សព​ជនរងគ្រោះ ងិន វិ​ន អាយុ​៩០ ស្នាក់នៅ​ជាមួយ​កូន ភូមិ​ពោរ​លំ សង្កាត់​សាក់​សំពៅ ដង្កោ​។​ចំណែក​អ្នកបើករថយន្ត​មានឈ្មោះ​ខៀវ​ខន​អាយុ​២៨​ឆ្នាំ​មុខរបរ​បើករថយន្ត​មាន​ស្រុកកំណើត​នៅ​ភូមិ ២​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​បើក​ការ​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កូរ៉េ​ដឹកទំនិញ​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-7372 បើក​តាម​បណ្ដោយ​ផ្លូវ ៥០ ម៉ែត្រ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅបុក​លោកតា​កំពុងតែ​ជិះ​កង់​ផ្លូវ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ភ្ល​ឆ​មៗ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​សួ​គា​៌​បាន​ដឹក​យកទៅ​សង្គ្រោះ​តែ​ជា​អកុសល​ពេលទៅដល់​មន្ទីរពេទ្យ​លោកតា​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ ហើយ​ស្រាវជ្រាវ​រក​សាច់ញាតិ​យក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ចំណែក​អ្នកបើករថយន្ត​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ពេល​ស​ថ្នាក់​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះទៅ​វាស់វែង​យក​រថយន្ត​ប្រគល់ឱ្យ​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​B/