លោកនាយក​រដ្ឋមន្ត្រី​ចិន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​របស់​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​សិង្ហ​បុរី​

586
ចែករម្លែក

​ប្រភព​បរទេស​:
យប់​ថ្ងៃទី ១៣ ខែវិច្ឆិកា តាម​ម៉ោង​ក្នុង​តំបន់ លោក លី​ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​លៀង​សាយភោជន៍​ដើម្បី​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ដែល​សហការ​រៀបចំឡើង​ដោយ​សភា​សហព័ន្ធ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​សិង្ហ​បុរី​និង​សភាពាណិជ្ជកម្ម​ចិន​នៅ​សិង្ហ​បុរី ។​

ក្នុង​សុន្ទរកថា​របស់ លោក លី​ខឺ​ឈាង ថ្លែង​ក្នុងឱកាស​នោះបាន​បញ្ជាក់ថា ប្រទេស​ចិន​រីករាយ​រួមសហការ​ជាមួយ​ប្រទេស​សិង្ហ​បុរី សកម្ម​បង្កបង្កើត​វេទិកា​សម្រាប់ធ្វើ​ការតភ្ជាប់​គ្នា គាំទ្រ​គ្នា​លើ​មុខរបរ​ហិរញ្ញវត្ថុ​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ត្រីភាគី​ជាដើម ក្នុងន័យ​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ន៍​ដោយ​លំដាប់​កាន់តែ​ខ្ពស់ និង​ធ្វើ​ឲ្យ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ហិរញ្ញវត្ថុ​មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ឥតឈប់ឈរ ក៏ដូចជា​រួមគ្នា​ជំរុញ​ឲ្យ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​តំបន់​ឈាន​ឡើងដល់​កម្រិត​ថ្មី​ផងដែរ ។​

លោក លី​ខឺ​ឈាង បាន​បន្តថា ប្រទេស​ចិន​នឹង​ជំរុញ​ការកែទម្រង់​និង​បើកទូលាយ​ឲ្យ​កាន់តែ​ខ្លាំងក្លា ចាត់ វិធាន ការ​កាន់តែ​ប្រា​ដក​ប្រជា និង​កាន់តែ​លឿន ក្នុងន័យ​ជំរុញ​ឲ្យ​ទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​កាន់តែ​ខ្ពស់ ក៏ដូចជា​នឹង​បន្តធ្វើ​សាមញ្ញ​កម្ម​ផ្នែក​អភិបាលកិច្ច កាត់បន្ថយ​ពន្ធដារ បញ្ចុះតម្លៃ​សេវា​ជា​បន្តទៀត ដើម្បី​បង្កបង្កើត​បរិយាកាស​ប្រកប​អាជីវកម្ម​ប្រកបដោយ​សមភាព​សម្រាប់​សហគ្រាស​ជាតិ​និង​ទុន​បរទេស ដែល​អាចធ្វើ​ការប្រកួត​ប្រជែង​ដោយ​យុ​តិ្ត​ធម៌ ៕SRN

លោកនាយក​រដ្ឋមន្ត្រី​ចិន​អញ្ជើញ​ចូលរួម​ពិធី​លៀង​សាយភោជន៍​របស់​មជ្ឈដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​សិង្ហ​បុរី​