លោកបណ្ឌិតពេជសោភ័ន ៖ “គោលនយោបាយជាតិស្តីពីការអប់រំ​ណ្តុះបណ្តលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧~២០២៥ដោយផ្តោតលើគោលបំណងបួនយ៉ាង”

449
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅក្នុងពិធីផ្ទេរភារកិច្ចនិងតែងតាំងនាយកវិទ្យាស្ថានវិជ្ជាជីវះបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវះបានធ្វើការណែនាំដល់មន្ត្រីជំនាញនូវ “គោលនយោបាយជាតិស្តីពីការអប់រំណ្តុះបណ្តលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ ដោយផ្តោតលើគោល​បំណាងបួនយ៉ាង”។

បន្ទាប់ពីអំណានអនិក្រិត្យតាងតាំងនាយកវិទ្យាស្ថានជាតិចាស់លោកនៅ ញិនអតីតនាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងជំនួសដោយលោក ហេង ងួនហ៊ត ជានាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈ បាត់ដំបងថ្មីនិងប្រគល់អនុក្រិត្យ និងត្រារួចមកលោកបណ្ឌិត ពេជ
សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវះបានធ្វើការណែនាំដល់មន្ត្រីជំនាញនូវ “គោលនយោបាយជាតិស្តីពីការអប់រំណ្តុះបណ្តលបច្ចេកទេសនិងវិជ្ជាជីវះឆ្នាំ២០១៧-២០២៥ដោយផ្តោតលើគោលបំណាងបួនយ៉ាង”។ ទី១ ពង្រឹងគុណភាពវិស័យTVET ឱ្យស្របតាមងម្រូវការទីផ្សារការងារក្នុង និងក្រៅប្រទេស។ ទី២ បង្កើនលទ្ធ
ភាពទទួលបានTVET ប្រកបដោយសមពម៌សម្រាប់ការបង្កើតការងារ។ ទី៣ លើកទឹកចិត្តភាពជាដៃគូរវាងរដ្ឋ និងឯកជននិងកៀងគរធនធានពីភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្យរភាពនៃTVET និងទី៤លើកកម្ពស៎អភិបាលកិច្ចក្នុងប្រព័ន្ធTVET ដែលគោលនយោបាយនេះគាំទ្រដល់ចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២០ ដែលមានគោលបំណងនិងគោលដៅជាយុទ្ធសាស្ត្រចំនួនបីគឺ ៖
១.ការបង្កើនឱកាសការងារងារសមរម្យ និងផលិតភាពការងារខ្ពស់។២លើកកម្ពស់ការអភិវឌ្ឍជំនាញនិងធនជានមនុស្សនិង៣ការពង្រឹងអភិបាលកិច្ចទីផ្សារការងារនិងគោលនយោវបាយអភិវឌ្ឍវិស័យឧស្សាហកម្ម១១ឆ្នាំ២០១៥-២០២៥ដែលសំដៅធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា នៃឧស្សាហអតពលកម្មឱ្យក្លាយទៅជាឧស្សាហកម្មផ្នែកលើជំនាញនៅឆ្នាំ២០២៥ដោយផ្តោតលើអាទិភាពចំនួន៥គឺ ៖ ១.ឧស្សាហកម្មកម្មន្តសាលថ្មីៗដែលមានចរិតលក្ខណៈជាការបើកចូលច្រកទីផ្សារ ការផ្តល់តម្លៃបន្ថែមខ្ពស់ ការមានភាពឆ្នៃប្រឌិតនិងភាពប្រកួតប្រជែង។ ២.សហគ្រាសធុនតូចនិងមធ្យមពាក់ព័ន្ធគ្រប់វស័យ។ ៣.ផលិតកម្មកសិឧស្សាហកម្មដែលបម្រើឱ្យទីផ្សារក្នុងស្រុកនិងការនាំចេញ។ ៤.ឧស្សាហកម្មគាំទ្រដល់វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យកាត់ដេរព្រមទាំងឧស្សាហកម្ម ដែលបម្រើឱ្យខ្សែផលិតកម្មក្នុងតំបន់ ដែលតភ្ជាប់ទៅនឹងទីផ្សារសកល និងទី៥.ឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ដែលមានចរិតជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។

លោករដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ នេះគឺស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាដែលមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងបន្តក្លាយទៅជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០៕B/



#