លោកប៉ា សុជាតិ​វង្ស ត្រូវបាន​ប្រកាស ចូលកាន់​តំណែង​ជា​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​៣

456
ចែករម្លែក

ដោយ​:​រ៉ា​ម៉ន/​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​១២ ​មិថុនា​នេះ​ មានការ​ប្រកាស​ចូលកាន់​តំណែង​ជា​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អណ​ត្តិ​ទី​៣​ក្រោម​អធិបតីភាព​សម្ដេច ក្រឡាហោម​ ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។​

ពិធី​នេះ​ត្រូវបាន​ប្រកាស​ឲ្យ​លោក ប៉ា សុជាតិ​វង្ស ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ និង​ដែលជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ ដោយមាន​សមាជិក​ក្រុមប្រឹក្សា​ចំនួន​២៧​រូប​។​

គួរ​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ហើយ​ដំណើរការ​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ការរារាំង គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង និង​មាន​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ ក្នុងនោះ​សម្រាប់​រាជធានី​ភ្នំពេញ សរុប​លទ្ធផល​បោៈ​ឆ្នោត​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៨៦/៨៧៨ ក្នុងនោះ​គណបក្ស​ហ្វុនស៊ិនប៉ិច​បាន​៧ , គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១ សញ្ជាតិ​កម្ពុជា ១ ,​មិនបានការ ១ ​គិត​ជា​អាសនៈ គណបក្ស​ប្រជាជន​កម្ពុជា​ចំនូ​ន​២៦៨​លើ​២៧០ គណបក្ស​ហ្វុនស៊ិនប៉ិច​បាន​១ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ចំនួន​១៕​B/