លោកពូ​ទីន​ចុះ​ពិនិត្យមើល​ដោយផ្ទាល់​នូវ​សមយុទ្ធ​យោធា​ដ៏​ធំ​នៅ​តំបន់​ស៊ី​បេ​រី​

707
ចែករម្លែក

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ស៊ី​បេ​រី​នៅ​ចុង​ភាគ​បូព៌ា​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កញ្ញា​ដើម្បី​ពិនិត្យមើល​ផ្ទាល់​នូវ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ ឈ្មោះថា Vostok 2018 ដែល​ឈាន​ចូលដល់​ថ្ងៃទី​៣​។​

​លោកពូ​ទីន​បាន​មើល​កងទ័ព ៣០០.០០០ នាក់ រថក្រោះ ៣៦.០០០ គ្រឿង និង​យន្តហោះ ១.០០០ គ្រឿង​ធ្វើ​សមយុទ្ធ​នៅ​តំបន់​ហ្វឹកហាត់​ស៊ូ​ហ្គោល ក្បែរ​ព្រំដែន​ជាមួយ​ចិន​។​

​លោកពូ​ទីន​ក៏បាន​មើល​ការដើរ​ក្បួន​យោធា​ដ៏​ធំ​ផងដែរ ដែល​ក្នុងនោះ​កងទ័ព​រុស្ស៊ី​បាន​ដើរ​ក្បួ​រ​ជា​ជួរ​ជាមួយ​សម​ភាគី​ចិន​និង​ម៉ុង​ហ្គោ​លី​។​

​បន្ទាប់ពី​ការដើរ​ក្បួន​នេះ លោកពូ​ទីន​បាន​ថ្លែង​ទៅកាន់​កងទ័ព ដោយ​សន្យា​ពង្រឹង​បន្ថែមទៀត​នូវ​កងកម្លាំង​រុស្ស៊ី ប៉ុន្តែ​លោក​បាន​បន្ថែមថា ប្រទេស​របស់លោក​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហការ​ជាមួយ​ប្រទេស​ដទៃទៀត​នៅលើ​ឆាក​អន្តរជាតិ​៕ ដោយ៖ កញ្ញាដាលីស

លោកពូ​ទីន​មាន​វត្ត​មាននៅ​ថ្ងៃទី​៣​នៃ​សមយុទ្ធ Vostok 2018
#