លោកពូ​ទីន​មក​មើល​ដោយផ្ទាល់​នូវ​ក្បួន​ដង្ហែ​កងទ័ពជើងទឹក​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​(វីដេអូ)

1284
ចែករម្លែក

​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​កក្កដា លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បាន​ដឹកនាំ​ក្បួន​ដង្ហែ​កងទ័ពជើងទឹក​ដ៏​ធំ​បំផុត​លើកដំបូង​របស់​រុស្ស៊ី​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ ពោលគឺ​មួយថ្ងៃ​គត់​បន្ទាប់ពី​ការបង្ក្រាប​ដោយ​ហិង្សា​របស់​ប៉ូលិស​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទីក្រុង​មូ​ស្គូ​។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​ឡើងលើ​នាវា​មួយគ្រឿង​នៅ​ទិវា​ព្យុហយាត្រា​កងទ័ពជើងទឹក​នៅ​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​កនៅ​ឈូង​សមុទ្រ​ហ្វាំ​ង​ឡង់​។ ក្បួន​ដង្ហែ​ធំជាងគេ​បំផុត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ រួមមាន​នាវាចម្បាំង​និង​នាវាមុជទឹក ៤៣ គ្រឿង​និង​កងទ័ព ៤.០០០ នាក់​។​

​ក្បួន​ដង្ហែ​រួមមាន​ការបង្ហាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​នាវាចម្បាំង​និង​យន្តហោះ​រុស្ស៊ី​ក៏ដូចជា​អ្នក​លោត​ឆត្រយោង​និង​ការបាញ់​មី​ស៊ី​ល​ផងដែរ​។​

​វា​ជាការ​បង្ហាញ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​កម្លាំងយោធា​របស់​រុស្ស៊ី ដែល​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​មាន​សំណួរ​ធ្ងន់ៗ​លើកឡើង​អំពី​សមត្ថភាព​របស់​ក​ង​ទ័ពជើងទឹក​ចក្រភព​អង់គ្លេស​។​

​កងទ័ពជើងទឹក​រប​ស់​ចក្រភព​អង់គ្លេស​បាន​បញ្ជា​ទិញ​នាវា​ផ្ទុក​យន្តហោះ​តែមួយ​គ្រឿង នាវា​ល្បាត​មួយចំនួន​តូច នាវាមុជទឹក​៥​គ្រឿង​និង​នាវាចម្បាំង​ថ្មី​មួយគ្រឿង​ប៉ុណ្ណោះ​សម្រាប់​ទសវត្សរ៍​ក្រោយនេះ ខណៈ​របាយការណ៍​នានា​លើកឡើងថា កងកម្លាំង​ជើង​ទឹក​អង់គ្លេស​នឹង​កាន់តែ​តូច​ទៅៗ​៕ ដោយ៖ កញ្ញាដាលីស