លោកពូ​ហ៊ាន​ដល់​ហើយ ដេក​និយាយ​ទូរស័ព្ទ​លើ​ម៉ូតូ​ធ្វើ​ព្រងើយ​!

1319
ចែករម្លែក

​វីដេអូ​កំពុង​ល្បី​មួយ​នេះ បានបង្ហាញ បុរស​វ័យ​កណ្តាល​ម្នាក់​បាន​ក្លាយជា​ស្តេច​តាម​ដងផ្លូវ​នៅពេលដែល​គាត់​អ៊ែន​ខ្នង ហើយ​សន្ធឹង​ជើង​របស់គាត់​ដាក់​ពីលើ​ម៉ូតូ​ដែល​កំពុង​បើកបរ​យ៉ាង​លឿន​។ នេះ​បើតាម​វេ​ប​សាយ​ថៃ​ខូ​ខូ​ណាត់​បាងកក​។​

​វីដេអូ​បង្ហា​ពី​បុរស​ដែល​កំពុង​ផ្តោតលើ​ការសន្ទនា​តាម​ទូរស័ព្ទ​ជាជាង​បើកបរ​នេះ ត្រូវបាន​គេ​មើល​ជាង ២,៦ លាន​ដង ចាប់តាំងពី​វា​ត្រូវបាន​គេ​ចែករំលែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា “Is this funny?” (​តើ​វា​គួរឱ្យ​អស់សំណើច​ទេ​?)​។​

​គេ​ស្តាប់ឮ​ស្ត្រី​ក្នុង​វីដេអូ​និយាយថា “​អស្ចារ្យ​មែន គាត់​ព្រលែង​ដៃចង្កូត​ហើយ​។ អូ​! ឥឡូវនេះ​គាត់​ដេក​ហើយ​!”​។​

​លោកពូ​ជិះ​ម៉ូតូ​រូបនេះ​បាន​ទាក់ទាញ​មតិយោបល់​ចម្រុះ​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​។ ខណៈដែល​មនុស្ស​ជាច្រើន​គិតថា​គាត់​អស្ចារ្យ​នោះ អ្នកផ្សេង​ទៀត​ដឹង​ច្បាស់​ថា​នេះ​ជា​អំពី​គ្រោះថ្នាក់​បំផុត​។​

​អ្នក​បញ្ចេញមតិ​ម្នាក់​និយាយថា “​ប្រសិនបើ​គាត់​មាន​គ្រោះថ្នាក់​ហើយ​ស្លាប់​តែម្នាក់ឯង​នោះ វា​មិន​អី​ទេ​។ ចុះ​យ៉ាងណា​ទៅ បើ​គាត់​សម្លាប់​មនុស្ស​ផ្សេងទៀត​នៅតាម​ផ្លូវ​?”៕ ដោយ៖ កញ្ញាដាលីស