លោកយាយ​ចាស់ជរា​ពិការភ្នែក​ចំនួន២​គ្រួសារ​ទទួលបាន​ការ​ឧបត្ថម្ភ​ពីសា​ខាកាកបាទក្រហម​កម្ពុជា ​ខេត្ត​បាត់ដំបង​

177
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង : នា​ថ្ងៃទី​៧ ​ខែតុលា ​ឆ្នាំ​២០១៩ ​ក្រុម​ការងារសាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ដឹក​នាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន ​ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្តបាត់ដំបង​ និង​សហការី​បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ជា​ជន​ចាស់ជរា​ពិការភ្នែក​ចំនួន​២​គ្រួសារ រួមមាន​៖,​លោកយាយ​ប៊ុន វ៉ាន អាយុ​៨៣​ឆ្នាំ​ពិការភ្នែក​ទាំង​២​និង​លោកយាយ សន ស៊ាន​អាយុ​៨៨​ឆ្នាំ​ពិការភ្នែក​ទាំង​២​រ​នៅ​ភូមិ​ពពាល​ខែ ឃុំ​អូរ​តា​គី ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

លោក​បណ្ឌិត ​ប៊ុត គឹមស៊ាន​ មានប្រសាសន៍ថា​តាងនាម​នាយ​ឧ​ត្ត​ម​សន្តិ​បណ្ឌិត សុខ ផល​ប្រធានកិត្តិយស​សាខា​និង​បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​​ក្រហម​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ទីទ័លក្រ មាន​ជំងឺ ជន​ងាយ​រងគ្រោះ ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ឬ​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​ន​យោ​បាយ​អ្វី​ឡើយ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់​ប្រកាន់យក​នូវ អនាម័យ​ល្អ​រ៌​ស់​នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​ខិតខំ​ប្រឹងប្រែង​បង្កបង្កើនផល និង​ប្រកបមុខរបរ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

ក្នុងឱកាស​ចុះសួរសុខទុក្ខ​នោះ​លោក​បណ្ឌិត​​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ក​២៥kg-​មុង ១-​ភួយ​១-​សារុង​១ -​ក្រមា​១ ទឹកបរិសុទ្ធ​វី​ឃែ​រ ១​ធុង​ចំណុះ​២០​លីត្រ ត្រីខ​១០​កំប៉ុង​-​មី​៣០កញ្ចប់​និង​ថវិកា​មួយចំនួន​។​

ដោយឡែក​លោកយាយ​ប៊ុន​វ៉ាន រស់នៅ​ម្នាក់​​ឯង​បាន​បន្ថែម​ទឹកបរិសុទ្ធ​វី​ឃែ​រ​ចំណុះ​១៥០០មី​លី​លីត្រ​ចំនួន​៤ កេស ថវិកា​២០​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ប្រចាំខែ ក្នុង​១​ខែ​អង្ក​២៥គីឡូក្រាម និង​ថវិកា​២០​ម៉ឺន​រៀល រៀងរាល់ខែ​ចាប់ពី​ខែតុលា​នេះ​តទៅ​៕B/