លោកយាយ​ពិការភ្នែក ដែល​ទាយ​ត្រូវ អំពី​ការវាយប្រហារ ១១ កញ្ញា មើលឃើញ​ព្រឹត្តិការណ៍ ២ កើតឡើង​ក្នុង​ឆ្នាំ ២០១៨ តែ​លើក​នេះ​វា​អាច​ក្លាយជា​ការពិត​ទេ​?

859

​លោកយាយ​ពិការភ្នែក​ដ៏​អាថ៌កំបាំង​មួយរូប ដែល​មនុស្ស​ជាច្រើន​អះអាងថា​បាន​ទស្សន៍ទាយ​អំពី​ថ្ងៃទី ១១ កញ្ញា ការ​ងើបឡើង​របស់​ពួក​អាយ​ស៊ី​ស រលក​យក្ស​ស៊ូ​ណា​ម៉ិ​វាយប្រហារ​ជប៉ុន និង Brexit (​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​) ក៏បាន​ប្រមើល​មើលឃើញ​ព្រឹ​ត្ដិ​ការណ៍​សំខាន់ៗ​២ ក្នុង​ឆ្នាំ ២០១៨ ផងដែរ​។​

​លោកយាយ បា​បា វ៉ាន់​ហ្គា (Baba Vanga) ជនជាតិ​ប៊ុលហ្គារី ដែល​ស្លាប់​ក្នុង​ឆ្នាំ ១៩៩៦ នៅ​អាយុ ៨៥ ឆ្នាំ ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ក្នុងចំណោម​ពួក​អ្នក​វែកញែក​ទ្រឹស្ដី​អា​ថ៍កំ​បាំង ដែល​ជឿថា លោកយាយ​បាន​ទាយ​ត្រូវ​អំពី​គ្រោះធម្មជាតិ​និង​ព្រឹត្តិការណ៍​សកលលោក​ជាច្រើន មុនពេល​វា​កើតឡើង​។​

​មុនពេល​ស្លាប់ លោកយាយ​បា​បា ដែល​គេ​ប្រសិទ្ធ​នាម​ថា “​គ្រូទាយ Nostradamus មកពី​តំបន់​បាល់​កង់​” បាន​បន្សល់ទុក​នូវ​ការ​ទស្សន៍ទាយ​ជាច្រើន​រហូតដល់​សតវត្ស​រ៍​ទី ៥១ ឯណោះ នៅពេលដែល​លោកយាយ​ជឿថា ពិភពលោក​នឹង​ឈានដល់​ទីបញ្ចប់​។​

​សម្រាប់​ឆ្នាំ ២០១៨ លោកយាយ​មើលឃើញ​ព្រឹត្តិការណ៍​ផ្លាស់ប្តូរ​ពិភពលោក​ចំនួន ២​។​

​ទី​១ គឺ ចិន​នឹង​វ៉ា​ដាច់​អាមេរិក​ក្នុងនាម​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក​។ ប៉ុន្តែ​បើ​យោងតាម​ទស្សនា​វ​ដ្តី Forbes គេ​រំពឹង​សេដ្ឋកិច្ច​ចិន​វ៉ា​ដាច់​អាមេរិក​ក្នុង​ឆ្នាំ ២០២៥ ឯណោះ​ទេ​។​

​ទី​២ គឺ អ្នកវិទ្យាសាស្ត្រ​នឹង​បញ្ជូន​យានអវកាស​ធ្វើ​បេសកកម្ម​នៅ​ភព​សុក្រ ដែល​មិន​ធ្លាប់មាន​នរណាម្នាក់​លើក​ឡើង​ពីមុន​នោះទេ​។

​តើ​ការ​ទស្សន៍ទាយ​របស់លោក​យាយ​ទាំង​២ ព្រឹត្តិការណ៍​នេះ​អាច​ត្រឹមត្រូវ​ដែរឬទេ​?៕ ដោយ៖ កញ្ញាដាលីស

លោកយាយ បា​បា វ៉ាន់​ហ្គា ធ្លាប់​ទាយ​ត្រូវ​ថា​នឹងមាន​ព្រឹត្តិការណ៍ ១១ កញ្ញា