លោកយាយ​ម្នាក់​ធ្វើអត្តឃាត​ទៅតាម​សេក​ដែល​គាត់​ចិញ្ចឹម​

265

​កាលពីពេល​ថ្មីៗ​នេះ លោកយាយ​ម្នាក់​ដែលមាន​ឈ្មោះថា ដា​ណា​ឡាក់​ស្ម៊ី (Dhanalakshmi) អាយុ ៨២ ឆ្នាំ​មកពី​ទីក្រុង​ម៉ា​ឌូ​រ៉ៃ (Madurai) រដ្ឋ​តា​មី​ល ណា​ឌូ (Tamil Nadu) ប្រទេស​ឥណ្ឌា​បាន​ផឹកថ្នាំ​សម្លាប់ សត្វល្អិត​ធ្វើអត្តឃាត​គួរឱ្យ​ហួសចិត្ត​បន្ទាប់ពី​គាត់​ដឹងថា​សត្វ​សេក​មួយ​ក្បាល​ដែល​គាត់​ចិញ្ចឹម​ប៉ុន្មាន​ឆ្នាំ មកនេះ​ត្រូវបាន​ឆ្មា​សម្លាប់​។​

​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា លោកយាយ​ម្នាក់នេះ​ត្រូវបាន​កូនប្រុស​របស់ខ្លួន​ប្រទះឃើញ សន្លប់​បាត់ស្មារតី​នៅផ្ទះ​។ កូនប្រុស​បាន​ប្រញាប់ប្រញាល់​បញ្ជូន​គាត់​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ដោយសារតែ​ថ្នាំពុល​បាន​ជ្រាបចូល​ពេញ​បេះដូង​ទៅហើយ​គ្រូពេទ្យ​គ្មាន​លទ្ធភាព​សង្គ្រោះ​ជីវិត គាត់​បានឡើយ​។

​ប៉ូលិស​បាន​បញ្ជាក់ថា មុនពេល​គាត់​ស្លាប់ គាត់​ចេះតែ​រវើរវាយ​សួររក​សត្វ​សេក​សំណព្វ​របស់គាត់​ឈ្មោះ មីណា (Meena) ដែល​ងាប់​ទៅ​៕ ​ប្រែ​សម្រួលៈ ខុម