លោកយាយ​អាយុ​ជាង ១០០ ឆ្នាំ​ទើបតែ​ប្រឡង​ថ្នាក់​ទី​៤

232
ចែករម្លែក

ដោយ​ប្រឆាំងនឹង​ទស្សនៈ​ដែល​លើកឡើងថា អាយុ​ច្រើន​រៀន​មិន​ចូល ឬ​រៀន​មិន​ចាំ លោក យាយ​អាយុ ១០៥ ឆ្នាំ​ម្នាក់​មកពី​ស្រុក​កូ​ឡា​ម (Kollam) នៃ​រដ្ឋ​កេ​រ៉ា​ឡា (Kerala) ប្រទេស​ឥណ្ឌា បានបង្ហាញ​ខ្លួន​ចូល​ប្រលង​ថ្នាក់​ទី​៤ ដែល​រៀបចំឡើង​ដោយ​គណៈ កម្មការ​អនក្ខរកម្ម​។​

​លោកយាយ បា​ហ្គី​រ៉ា​ធី អាម​ម៉ា (Bhageerathi Amma) បាន​បាត់បង់​ឱកាស​សិក្សា​តាំងពី​អាយុ ៨ ឆ្នាំ​គួរឱ្យ​សោកស្ដាយ បន្ទាប់ពី​ម្ដាយ​របស់គាត់​ចែក​ឋាន ហើយ​គាត់​ក្លាយជា​ម្ដាយ​ទី​២​ដែល​ត្រូវ មើលថែ​ប្អូន​តូចៗ​។​

​មិន​ចប់​ត្រឹមនេះ លោកយាយ​បាន​រង​ការវាយប្រហារ​ផ្លូវចិត្ត​ជាថ្មី​ម្ដងទៀត នៅពេល​គាត់​បាត់ បង់​ស្វាមី​ជាទី​ស្រលាញ់​ក្នុង​វ័យ ៣០ ឆ្នាំ​ប្លាយ ធ្វើឱ្យ​គាត់​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​ទាំង ៦​នាក់​តែ ម្នាក់ឯង​។

​ទោះជា​យ៉ាងណា វាសនា​បាន​ចារ​ឱ្យ​គាត់​សម្រេច​ក្ដី​សុបិន មុននឹង​អស់​ដង្ហើមចុង ក្រោយ​ដោយ លោកយាយ​មានឱកាស​បាន​ចូល​ប្រលង​ថ្នាក់​ទី​៤ នៅ​អាយុ ១០៥ ឆ្នាំ​កាលពី​ថ្ងៃ​អង្គារ ទី​១៩ ដោយសារតែ​ការ​ចងចិត្ត​ស្រលាញ់​ការសិក្សា​មិនដែល​បោះបង់ និង​ការប្ដេជ្ញាចិត្ត​របស់​គណៈ កម្ម​ការ​អនក្ខរកម្ម (Literacy Mission) រដ្ឋ​កេ​រ៉ា​ឡា ក្នុង​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​អ្នក​មិនចេះ អក្សរ​ចូលរៀន​។

​លោកស្រី ភី អេស ស្រី​កាឡា (P.S. Srikala) ប្រធាន​គណៈ​កម្ម​និយាយថា “​ទោះជា​លោក យាយ​មាន​អាយុ​លើស ១០០ ឆ្នាំ​ក្ដី ក៏​លោកយាយ​នៅតែ​អាច​មើលឃើញ​ច្បាស់​ស្ដាប់​បាន ច្បាស់ និង​មានការ​ចងចាំ​ល្អ​។ លោកយាយ​គ្រាន់តែ​ពិបាក​សរសេរ​បន្តិច​ដោ​យ​ត្រូវ​ចំណាយ ពេល ៣ ថ្ងៃ​ទម្រាំ​ឆ្លើយ ៣ សំណួរ​ចប់​ដោយមាន​ជំនួយ​ពី​កូនស្រី​ពៅ​របស់គាត់​”៕ ប្រែ​សម្រួលៈ​ខុម​