លោកយាយ​អាយុ ១២៨ ឆ្នាំ​ដែល​រុស្ស៊ី ទទួលស្គាល់ថា​ជា​មនុស្ស​ចាស់​បំផុត ពេលនេះ​លាចាក​លោក​ហើយ​

441
ចែករម្លែក

លោកយាយ​ម្នាក់​ដែល​ប្រទេស​រុស្ស៊ី បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​មនុស្ស​អាយុ វែង​បំផុត បាន​លាចាក​លោក​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២១ ខែមករា​នៅ​តំបន់​ជួរ​ភ្នំ​កូ​កាស (Caucasus Mountains) កា​បា​ឌី​ណូ បាល​កា​រៀ (Kabardino-Balkaria)​។​
​ ​
លោកយាយ ណា​នូ សាវ​វ៉ា (Nanu Shaova) ដែល​លិខិតឆ្លងដែន​របស់គាត់​ប​ង្ហា​ញ​ថា គាត់​មាន​អាយុ ១២៨ ឆ្នាំ បាន​កើតមុន​ស្តេច សា នី​កី​ឡាស (Tsar Nicholas) ទី​២ នៃ​ប្រទេស​រុស្ស៊ី ឡើង​គ្រង​រាជសម្បត្តិ​ទៅទៀត​។​
​ ​
កាលពី ២ ឆ្នាំមុន លោកយាយ​ត្រូវបាន​ចុះ​ក្នុង​កំណត់ត្រា​ឯតទគ្គ​កម្ម​រុស្ស៊ី (Russia Book of Records) ជា​មនុស្ស​អាយុ​វែង​បំផុត​នៅក្នុង​ប្រទេស​រុស្ស៊ី ហើយ​ប្រសិនបើ​វា​ជាការ​ពិតមែន មានន័យថា​គាត់​ជា​មនុស្ស​អាយុ​វែង​បំផុត​ក្នុង​ពិភពលោក​។
​ ​
តាម​ដឹង មូល​ហេតុដែល​លោកយាយ​មាន​អាយុ​វែង​ដល់​ថ្នាក់​នេះ​ដោយសារ​កាលពី​នៅរស់ លោកយាយ​ជា​មនុស្ស​សកម្ម​នឹង​ការងារ ហើយ​គាត់​ចូលចិត្ត​ពិសា​ទឹកដោះគោ​ជូ​ត្រជាក់ ឬ​លាយ​ជាមួយ​ទឹកកក​។
​ ​
សូមបញ្ជាក់ថា លោកយាយ​ធ្លាប់​រៀបការ ២ ដង មានកូន ៨ នាក់ ចៅ ១៩ នាក់ ចៅទួត ៣៣ នាក់ និង​ចៅលួត ៧ នាក់​៕ ប្រែ​សម្រួល​: ខុម​