លោកយាយ​អ៊ីតាលី វ័យ ៩៥ ឆ្នាំ​ក្លាយជា​អ្នកជំងឺ​ចាស់​បំផុត​ដែលជា​ពី​កូ​វីដ​-១៩

176
ចែករម្លែក

​លោកយាយ​វ័យ ៩៥ ឆ្នាំ​ម្នាក់​ដែល​គ្រូពេទ្យ​ពិនិត្យឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩​កាលពីដើម ខែ​នេះ បាន​ក្លាយជា​អ្នកជំងឺ​ចាស់​បំផុត​នៅ​ខេត្ត​ម៉ូ​ដេ​ណា (Modena) ប្រទេស​អ៊ីតាលី​ដែលជា​សះ ស្បើយ​ពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​មួយ​នេះ​។​
​ ​
លោកយាយ អាល់​ម៉ា ក្លា​រ៉ា គ័​រ​ស៊ី​នី (Alma Clara Corsini) ដែល​មកពី​សង្កាត់​ហ្វា​ណា​ណូ (Fanano) នៃ​ខេត្ត​ម៉ូ​ដេ​ណា ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យក្រុង​នៃ​ខេត្ត​ប៉ា​វូ​ឡូ (Pavullo) កាលពី​ថ្ងៃទី​៥ ខែមីនា បន្ទាប់ពី​បង្ហាញ​អាកា​រៈ​ជំងឺ​កូ​វីដ​-១៩​ដែល​ពេលនេះ​បាន​ឆក់យក​អាយុ ជីវិត​មនុស្ស​យ៉ាងច្រើន​រហូតដល់​ទៅ ៥.៤៧៦ នាក់​នៅ​ទូទាំងប្រទេស​នេះ​។​
​ ​
ទោះជា​យ៉ាងណាពេលនេះ​ក្រុមគ្រូពេទ្យ​បាន​បញ្ជាក់ថា សភាព​រាងកាយ​របស់​អ្នកជំងឺ​រូបនេះ មាន​ភាពរឹងមាំ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយ​ជាសះស្បើយ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
លោកយាយ​បាន​ប្រាប់​កាសែត​អ៊ីតាលី Gazzetta Di Modena ថា “​ខ្ញុំ​មិន​អី​ទេ​ព្រោះ​មាន​គ្រូពេទ្យ ល្អៗ​ជួយ​មើលថែ​ខ្ញុំ​បាន​យ៉ាង​ល្អ ហើយ​ពេលនេះ​គេ​នឹង​បញ្ជូន​ខ្ញុំ​ត្រលប់​ទៅផ្ទះ​វិញ​មួយរយៈ​”​។​
​ ​
​សូមបញ្ជាក់ថា លោកយាយ​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ និង​ត្រលប់​ទៅផ្ទះ​វិញ​ចាប់តាំងពី​ពេលនោះ​៕ ប្រែ​សម្រួលៈ​ខុម​