លោកយាយ​អ្នកលក់​បន្លែ​ម្នាក់ បាន​ក្អួត​ឈាម​ស្លាប់ បង្ក​ភ្ញាក់ផ្អើល​

752
ចែករម្លែក

ដោយ:​ចាន់តូ​/​ភ្នំពេញ​ ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​មាន​ករណី​លោកយាយ​ជា​អ្នកលក់​បន្លែ​អាយុ​៦៦​ឆ្នាំ​ម្នាក់ បាន​ក្អួត​ឈាម​ស្លាប់​មួយ​រំ​ពេក នៅក្នុង​ផ្សារកណ្ដាល​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨៖៤០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​សង្កាត់​ផ្សារកណ្ដាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​សមត្ថកិច្ច​បានអោយដឹង​ថា សព​លោកយាយ​មានឈ្មោះ​កែម វឿន អាយុ​៦៦ ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​ព្រះ​ស៊ី​សុ​វិត្ត ខណ្ឌដូនពេញ​។​

​តាម​សាច់ញាតិ​បានឲ្យដឹងថា លោកយាយ​ធ្លាប់មាន​ជំងឺ​ប្រចាំកាយ​ឈឺក្រពះ​ពោះវៀន ហើយ​នៅវេលា​កើតហេតុ​លោកយាយ​បាន​ដើរទៅ​បន្ទប់ទឹក​ស្រាប់តែ​ត្រលប់មក​កន្លែង​លក់​វិញ ក៏បាន​ក្អួត​ឈាម​ស្លាប់​មួយ​រំពេច​តែម្ដង​។​

​ក្រោយ​កើតហេតុ​ សព​លោកយាយ​សមត្ថកិច្ច​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឃុំ​ទួល​ព្រិច ភូមិ​គោល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​៕​B/

#