លោករ័ត្នស៊្រាង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​អំពី​ការរីកចម្រើន​ក្នុង​មូលដ្ឋាន​

629
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​ខែឧសភា​ឆ្នាំ​២០១៩​ស្ថិតនៅ​បរិវេណ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​សង្កាត់​ព្រែកកំពឹស លោក រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​សង្កាត់​ព្រែកកំពឹស​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រែកកំពឹស ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​អ៊ុយ​សុន​អនុប្រធាន​ក្រុមការងារ​និង​ជា​បេក្ខភាព​ក្រុមប្រឹក្សា​ខណ្ឌ​ព្រមទាំង​លោក​លោកស្រី​ជាម​ន្ត្រី​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន​សរុប​មាន​ចំនួន ៥០៦​នាក់​។

​ក្រៅពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​សមាជិក​អង្គពិធី​លោក​រ័ត្ន​ស្រ៊ាង​បានលើកឡើង​ពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​លើកឡើង​ពី​ផលប្រយោជន៍​ដែល​ទទួលបាន​ពី​នយោបាយ​ឈ្នះៗ​

បង្កើតឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​។​គឺ​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ បើ​ធៀប​ទៅនឹង​អតីតកាល កម្ពុជា​ពុំមាន​ចំណុច​ណា មួយ​ដើរ​ថយក្រោយ នោះឡើយ​។

ជាក់ស្តែង​គ្រាន់តែ​សង្កាត់​ព្រែកកំពឹស​មួយ ដែល​ដើមឡើយ​គឺជា​ឃុំ របស់​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​កាត់​មកជារ​ដ្ឋ​បាល​សង្កាត់ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺ​បានទទួល​ការអភិវឌ្ឍន៍​យ៉ា​ច្រើន​រាប់មិនអស់ ទាំង​ផ្លូវ ចាក់​កៅស៊ូ ផ្លូវ​ចាក់​បេតុង ជាច្រើន​ខ្សែ​, ប្រឡាយទឹក​, ប្រព័ន្ធ​លូ​រំដោះ​ទឹក​, ព្រ​ព័ន្ធ​ទឹ​ស្អាត​, ប្រព័ន្ធ​ភ្លើងអគ្គិសនី​, រមណី​ដ្ឋា​ន​កំសាន្ត បុរី​ផ្ទះថ្ម ភោជនីយដ្ឋាន​និង​ហាង​ទំនើបៗ​…​។​ល​។​៕S/