លោកសៀង ណាំកសាងផ្លូវបេតុង ១ខ្សែប្រវែង៦១៥ម៉ែត្រនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់

182
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី អ៊ុន វុនលីសៀងណាំ បានអញ្ជើញចូលរួមក្នុងពិធីបើក ការដ្ឋាន សាង សង់ ផ្លូវ បេតុង អាមេ ចំនួន១ខ្សែ ដែលមាប្រវែង៦១៥ម៉ែត្រ និងមានទទឺងប្រវែង ទទឹង៥ម៉ែត្រ២តឹក ជូនប្រជាពលរដ្ឋក្នុងភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប. បាននិយាយថា ផ្លូវបេតុង១ខ្សែនេះ គឺមានការ ស្នើ សុំ ពីព្រះស ង្ឃ និង ប្រជា ពលរដ្ឋ ពីព្រោះ កន្លង មក ផ្លូវ នេះ មាន ការ លំបាក ក្នុង ការ ធ្វើដំណើរ។

លោកបានបន្តថា ផ្លូវបេតុងដែលត្រូវសាងសង់ខាងលើនេះគឺមាន ប្រវែង៦១៥ម៉ែត្រ ទទឹង៥ម៉ែត្រ២តឹក កំរាស់១តឹកកន្លះ រួមទាំងដីស ដីក្រហម និង សសៃដែកផងដែរ។ ផ្លូវបេតុងនេះបានចំណាយថវិកាអស់ ៦៥៥០០ដុល្លារអាមេរិក។

ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវបេតុងខាងលើនេះ លោក លោកឧកញ៉ា សៀង ណាំ និងលោកស្រី បាន នាំ យក គ្រឿងឧ ប ភោគ បរិភោគ ចែកជូន ប្រជា ពលរដ្ឋចំនួន៤១៥គ្រួសារ ដោយក្នុ ង១គ្រួសារៗទទួលបាន អង្ករ១០គីឡូក្រាម ,ត្រី ខ១០កំប៉ុង ,សារុង១ និងឧបត្ថម្ភកម្មវិធីនៅថវិកាចំនួន ១លាន៧សែនរៀល៕B/