លោកស្នងការ​ខេត្តបាត៎ដំបងៈ​”​ឆមាស​ទី​១​ឆ្នាំ​២០១៩​បទល្មើស​ព្រហ្មទណ្ឌ​កើតឡើង​៥១​លើក​ថយចុះ​៧​លើក​ស្មើ​១២​ភាគរយ​

532
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៧​ ខែមិថុនា ​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច សុខុន ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​រាយការណ៍​ថា​នៅ​”​ឆមាស​ទី​១​ឆ្នាំ​២០១៩​បទល្មើស​ព្រហ្ម​ទណ្ឌ​កើតឡើង​៥១​លើក​ថយចុះ​៧​លើក​ស្មើ​១២​ភាគរយ​”​បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១​ឆ្នាំ​២០១៨​។​

លោកស្នងការ​ខេត្ត​បាន​បញ្ជាក់ថា ​ក្នុង​បទ​ល្មើស​ព្រហ្មទណ្ឌ​ចំនួន​៥១​លើក​ ក្នុងនោះ​មាន​បទល្មើស​ឧក្រិដ្ឋ​ចំនួន​២១​លើក​ និង​បទ​ល្មើស​ម​ជ្ឈិ​ម​ចំនួន​៣០​លើក​។​ បង្ក្រាបបាន​៤៧​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៦៩​នាក់​ស្មើ​៩២,១៥​ភាគរយ​ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​
១៨​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២៣​នាក់​​និង​បទល្មើស​ម​ជ្ឈឹ​ម​២៩​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤៦​នាក់​។​

លោក ​អ៊ុច សុខុន ​បាន​បន្តថា​ បទល្មើស​គ្រឿងញៀន​បង្ក្រាបបាន​៣៤៥​ករណី​ ឃាត់​
​ខ្លួន​៥៧៧​នាក់​ ចាប់ដក​ហូត​បាន​វត្ថុតាង​មាន​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE) ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY) កេ​តា​មីន អេ​ច​ស្តា​ស៊ី​ល​សរុប​ទម្ងន់​១,៦៧គីឡូក្រាម​និង​កញ្ឆា​១៣៦​ដើម ព្រមទាំង​មាន​អាវុធ មធ្យោបាយ​ និង​ស​ម្ភារៈ​មួយចំនួនទៀត​។​

លោកស្នងការ​បានបញ្ជាក់​ថា​ ក្រៅពីនេះ​នៅមាន​បទល្មើស​ផ្សេងៗ​ទៀត​ដូចជា​អំពើ​ជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ល្បែងស៊ីសង​និង​បទល្មើស​នេសាទ​ជាដើម​ត្រូវបាន​សមត្ថកិច្ច​នៅតាម​មូលដ្ឋាន​នីមួយៗ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​
​ពង្រឹង​បាន​សន្តិសុខ​រឹងមាំ​នៅតាម​មូលដ្ឋាន​នីមួយៗ​៕B/