លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកបច្ច័យ និង ទេយ្យ​ទាន ចូលរួម រំលែក ទុក្ខ យ៉ាង ក្រៀម​ក្រំ ជាមួយ ក្រុមគ្រួសារ សព កម្មករសំណង់ ដែល រងគ្រោះ ដោយសារ បាក់ អគារ កម្ពស់ ៧ ជាន់ សង្កត់ ស្លាប់ និង របួស នៅ ខេត្ត កែប

69
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រីកិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា ព្រឹទ្ធសភា និង អធិការកិច្ច អមដំណើរ ដោយលោកនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកស្រីដួង វណ្ណា ប្រធាន កិ ត្ត យស សាខា កាកបាទក្រហម ខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង និង ជា ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហម ខេត្ត និង សហការី នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២០ នេះនាំយក បច្ច័យ និង ទេយ្យទាន ចូលរួម រំលែក ទុក្ខ យ៉ាង ក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សព កម្មករសំណង់ ដែល រងគ្រោះ ដោយសារ បាក់ អគារ កម្ពស់ ៧ ជាន់ សង្កត់ ស្លាប់ និង របួស នៅ ខេត្ត កែប កាលពី ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយនៅក្នុងហេតុការណ៍នេះមានមនុស្ស៧ នាក់បានបណ្តាលឲ្យស្លាប់៤នាក់អ្នកទាំងអស់នេះជាគ្រួសារ តែមួយ ( ដែលមាន ប្តី ប្រពន្ធ កូន និង បងប្អូន បង្កើត ) មាន ទីលំនៅ ស្ថិតនៅ ក្នុងភូមិ ចំការ កោះ ឃុំ ស ម្ប ត្តិមានជ័យ ស្រុក រមាសហែក ។

ក្នុង មរណៈទុក្ខ ដ៏ ក្រៀមក្រំ ក្តុកក្តួល ក្រៃលែង នេះ លោកស្រីកិ ត្តិសង្គហ បណ្ឌិត ម៉ែន សំអន តំណាង ដ៏ ខ្ពង់ខ្ពស់ សម្ដេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា បាន នាំនូវ ប្រសាសន៍ របស់ ស ម្ដេច តេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ចូលរួម សោកស្តាយ និង រំលែក ទុក្ខ យ៉ាង ក្រៀមក្រំ ជាមួយ ក្រុមគ្រួសារ សព ដែល ត្រូវ បាត់បង់ ប្តី ភរិយា និង កូនៗ ជាទី ស្រលាញ់ ស្មើ កែវភ្នែក ដែល កំពុង ស្រលាញ់ ពេញ បេះដូង ក៏ដូចជា បាត់បង់ នូវ ធនធានមនុស្ស ដ៏ មាន សារៈសំខាន់ ក្នុងការ អភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ។ ហើយ ក្នុងករណីនេះ ពិតជា ក្តុកក្តួល ក្រៃលែង ដែល ក្រុមគ្រួសារ នេះ បាន ខិតខំ ធ្វើការ ហើយ ជួប រឿង អកុសល បែបនេះ លោកជំទាវ សូម ឧទ្ទិស ដល់ ដួង វិញ្ញាណក្ខន្ធ សព បាន ទៅ ឋាន សុគតិភព កុំបី ឃ្លៀងឃ្លាត ឡើយ ។

ក្រុមគ្រួសារ សព បាន សំដែង នូវអំណរគុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ សម្តេចតេ ជោ និង សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជា និច្ចកាល សម្តេច តែងតែ យកចិត្តទុកដាក់ រាល់ ទុក្ខលំបាក របស់ ប្រជាពលរដ្ឋ មិន ថា ក្នុង កាលៈទេសៈ ឬ ពេលវេលា ណាមួយ ឡើយ និង សូម គោរព ជូនពរ សម្តេច មាន សុខ ភាពល្អ បរិបូរណ៍ មាន ជន្មាយុ យឺនយូរ ដើម្បី ដឹកនាំ ការងារ មនុស្សធម៌ បន្តទៀត ។

សូមជម្រាបជូនថា សម្ភារៈ ដែ ល សាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ចូល បុណ្យ រួមមាន ៖ អង្ករ ២០០ គីឡូក្រាម ទឹ ក្រូច ៤ កេស ទឹក សុទ្ធ ៤ កេស និង បច្ច័យ ចំនួន ៤ លាន រៀល ។ ដោយ ឡែកលោកជំទាវ ម៉ែន សំអន និង ក្រុមការងារ បាន នាំ ថវិកា ចូល បុណ្យ ជាង៩០លានរៀល ផងដែរ ៕B/