លោកស្រីម៉ែន សំអន ៖ ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែ ជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់បណ្តុះនូវបញ្ញាញាណ និងជាថ្នាល សម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត

313
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងបានលើកឡើងថា ព្រះពុទ្ធសាសនា និងទីវត្តអារាម មិនគ្រាន់តែ ជាទី សក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីកន្លែងសម្រាប់ បណ្តុះនូវបញ្ញា ញាណ និងជាថ្នាល សម្រាប់បណ្តុះគ្រាប់ពូជបញ្ញវ័ន្ត សម្រាប់ការកសាងជាតិ ក្នុង គ្រប់វិស័យផងដែរ។

ម៉្យាងទៀតប្រវត្តិសាស្ត្រ និងបទពិសោធន៍ ក៏បានបង្ហាញឱ្យឃើញ ថា វត្តអារាម​មានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិមួយ ប្រកបដោយសីលធម៌ និងចរិយាធម៌ល្អ ដូច្នេះហើយដើម្បីឱ្យមានការអភិវឌ្ឍសង្គមកិច្ច សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងមានចីរភាពទាមទារ ឱ្យមានការអភិវឌ្ឍផ្នែកអប់រំសីលធម៌ និងចរិយាធម៌ ផងដែរ ។

ការថ្លែងរបស់លោកស្រីបែបនេះក្នុងឱកាសដែលអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីម៉ានិងសមទ្ធិលនានាក្នុងវត្តទួលតាព្រហ្មស្ថិតក្នុងភូមិស្វាយតាភ្លរឃុំបាសាក់ស្រុកស្វាយជ្រំដែលមានប្រជាពលរដ្ឋចូលរួមជាង១០០០នាក់កាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០១៩៕B/សរន