លោកស្រី​ឃួន​សុ​ដា​រី​ជួប​សវនា​ការ​និង​សម្តែង​ការគួរសម​ជាមួយនឹង​លោកស្រី​ង្វៀន​ធិ​គិ​ម​ងិន

432
ចែករម្លែក
  • 44
    Shares

ដោយៈ​សុផល​/​ហាណូយ​៖ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី ២ នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នក​ន​យោ​សភា​ស្ត្រី​កាលពី​ថ្ងៃ ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៩ បាន​ចូលជួប​ធ្វើ​សវន​ការ និង​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ង្វៀន ធិ​គិ​ម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កំឡុងពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុងជំនួប​នោះ​លោកស្រី​ឃួន​សុ​ដា​រី​បាន​ពាំ​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​ក្តី​នឹករលឹក​ប្រកបដោយ​មនោសញ្ចេតនា​ស្រឡាញ់​រាប់អាន​មហាមិត្ត​វៀតណាម ពី​សំណាក់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​លោកស្រី​ប្រធាន​លោក​ប្រធាន​រដ្ឋ​លោកនាយក​រដ្ឋមន្ត្រី និង​ប្រជាជន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទាំងអស់​។​

​លោកស្រី​បាន​ជម្រាបជូន​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ​គឺជា​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ទៅវិញ​ទៅ​ករ​វាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​កម្ពុជា​-​វៀតណាម​ផ្លាស់ប្តូរ​បទពិសោធន៍​ផ្នែក​នយោបាយ​ការបរទេស​សភា​ទទួល​បទពិសោធន៍​ក្នុងការ​រៀបចំ​ប្រជុំ​អា​សិប​និង​អា​សិ​ម​ASEP,ASEM)​។

ដែល​ប្រទេស​វៀតណាម​ធ្លាប់បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលជោគជ័យ​កន្លងមក​ចង់​ស្វែងយល់​ដោយផ្ទាល់​ពី​សន្ទុះ​រីកចំរើន​ដោយ​ឥតឈប់ឈរ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ប្រជាជន​សម្រេចបាន​។​ជាពិសេស បន្ត​រឹតចំណង​មិត្តភាព ពង្រឹង​សាមគ្គីភាព ភាតរភាព និង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ និង​ជា​ប្រពៃណី​រវាង​ប្រជាជាតិ​យើង​ទាំងពីរ​ឲ្យ​បាន​គង់វង្ស​រឹងមាំ​ជា​អមតៈ​នឹង​ប្រែក្លាយ​ប្រទេស​យើង​ទាំងពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ថ្ងៃ​អនាគត​។​

​លោកស្រី បាន​មានប្រសាសន៍​បន្តថា ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​យូរលុង និង​ជា​ប្រពៃណី​រវាង​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​វៀតណាម​ត្រូវបាន​ពង្រឹងពង្រីក​យ៉ាងរឹងមាំ​ឡើង​ថែមទៀត​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រវាង​សភា​នៃ​ប្រទេស​យើង​ទាំងពីរ ។​

​ព្រម​ជាមួយគ្នានេះ​ផងដែរ លោកស្រី ង្វៀន ធិ​គិ​ម​ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​សប្បាយរីករាយ ដែល​បានទទួល​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​មិត្តភាព​នាពេលនេះ​ក៏ដូចជា​អបអរសាទរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សា​មិទ្ធ​ផល​ដែលជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​កម្ពុជា មាន​ជាអាទិ៍​ដំណើរការ​បោះឆ្នោត​សាកល​ឆ្នាំ ២០១៨ និង កិច្ចប្រជុំ APPF កាលពីដើមឆ្នាំ ២០១៩​។

លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម បាន​បន្ត​មានប្រសាសន៍ថា ប្រទេស​យើង​ទាង​ពីរ កម្ពុជា​-​វៀតណាម ជា​អ្នកជិតខាង ភូមិ​ផង​របង​ជាមួយគ្នា ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ខំ​រក្សា ធ្វើយ៉ាងណា​ឲ្យ​ទំនាក់ទំនង​របស់​យើង​កាន់តែ​ល្អប្រសើរ​លើ​គ្រប់​វិស័យ​ឈានទៅរក​ការអភិវឌ្ឍន៍​រីកចម្រើន​ក្នុងប្រទេស​នីមួយ​ដែល​រដ្ឋសភា​នៃ​ប្រទេស​ទាំងពីរ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​នេះ​។​

​លោកស្រី ឃួន សុ​ដា​រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​លោកជំទាវ ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម និង​ផ្តល់នូវ​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំសភា​ស្ត្រី ដែល​ប្រព្រឹត្ត​ជា​លើកដំបូង និង​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​កិច្ចប្រជុំ APPF ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលនោះ​។

ជាទី​មោទនភាព​បន្ថែម​ទៅទៀត​នោះ គឺ​ការអញ្ជើញ​ទៅ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ង្វៀន ភូ​ជុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ត និង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​សភា និង​រដ្ឋាភិបាល​វៀតណាម កាលពី​ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ ហើយ​ដែល​ប្រទេស​កម្ពុជា ជា​ប្រទេស​ទី ១ ដែល ឯកឧត្តម ង្វៀន ភូ​ជុង បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ចាប់តាំងពី​ឡើងកាន់ដំណែង​ជា​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​តាងនាម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោកជំទាវ​ឃួន​សុ​ដា​រី​បាន​គោរព​អញ្ជើញ​លោកជំទាវ​ង្វៀន​ធិ​គិ​ម​ងិន ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ ASEP ដែល​សភា​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ ២០២០​ខាងមុខនេះ​កុំបី​ខាន​៕S/