លោកស្រី​បណ្ឌិត ម៉ែន សំអន បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​បក្ស នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​

795
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកស្រី​បណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​ក​ង​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ​ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង។​

លោកស្រី​បណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កង​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ​ព្រមទាំង​សមាជិក​សមាជិការ​គណ​បក្ស​នៅ​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយ​ក៏បាន​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​កងកម្លាំង​ប្រជា​ការពារ​ទាំងអស់ ដែល​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុងពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​៕ ល​