លោកស្រី​បណ្ឌិត ម៉ែន សំអន បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​ក្រុមយុវជន​នៅ​ស្រុក​ស្វាយជ្រំ​ក្រោយ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​

780
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកស្រី​បណ្ឌិត ម៉ែន សំអន សមាជិកា​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​បក្ស ចុះជួយ​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​៩ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ថ្លែងអំណរគុណ​ដល់​ក្រុមយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ដែល​បាន​ខិតខំ​បន្ត​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ឈានទៅ​ទទួលបាន​ជ័យជំនះ​យ៉ាង​ត្រចះត្រចង់​ទាំ​១២៥​អាសនៈ និយាយ​ដោយឡែក​ខេត្តស្វាយរៀង គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​៥​អ​សនៈ​លើ​៥​អ​សនៈ នៃ​រដ្ឋសភាជាតិ​។​

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី​បណ្ឌិត​បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​ក្រុមការងារ​យុវជន​ទូទាំង​ស្រុក​ស្វាយជ្រំ​ផងដែរ និង​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច​បាន​យ៉ាង​ល្អ​ក្នុង​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់ ក្នុង​អា​ណ្តិ​ទី​៦​នេះ រហូត​១២៥​អាសនៈ​។​

​លោកស្រី​បាន​បញ្ជាក់ថា នៅ​អណ្ណ​ត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​នឹង​បន្តការងារ​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត និង​បង្កើត​រោងចក្រ​សហគ្រាស​ជាច្រើន​ទៀត​នៅ​ខេត្តស្វាយរៀង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ​ភាពក្រីក្រ បង្កើន​ជីវភាព​បាន​មួយកំរិត​បន្ថែមទៀត​៕