លោកស្រី​បណ្ឌិត ម៉ែន សំអន បានផ្តល់​អនុសាសន៍ ៨​ចំណុច ដល់​សមាជិក សមាជិកា អង្គ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា ខេត្ត ស្រុក ក្រុង អាណត្តិ​ទី ៣ នៃ​ខេត្តស្វាយរៀង​

695
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ចុះ​ជូ​យ​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ទូទាំង​ខេត្ត ដែលជា​អង្គ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី ៣ ចំនួន ៥១៨​នាក់ នៅ​សាលប្រជុំ ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃ​សៅរ៍ ៨​កើត ខែ​ពិសាខ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៩

​ថ្លែង​ក្នុងឱកាស​នោះ លោកស្រី​ក៏បាន​មានប្រសាសន៍ថា ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី ៣ នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៩ ខាងមុខ​។ សម្រាប់​ខេត្តស្វាយរៀង មាន​គណបក្សនយោបាយ​ចូលរួម​ប្រកួតប្រជែង​មាន ០៣ សម្រាប់​ក្រុមប្រឹក្សា​ខេត្ត និង មាន ០២ គណបក្ស សម្រាប់​ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ​។ លោកស្រី បាន​ណែនាំ ដល់​អង្គ​បោះឆ្នោត ត្រូវ​ចាំ​លេខ​រៀង​នៅតាម ខេត្ត ក្រុង ស្រុក ខណ្ឌ​នីមួយៗ និង​ចាំ​អំពី​រូប​សញ្ញា​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​

​លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​អង្គ​បោះឆ្នោត​ត្រូវយក​ចិត្ត​ទុក ដាក់ ទ្វេដង​បន្ថែមទៀត រួមសហការ​គ្នា​ក្នុង​ស្មារតី ទទួលខុសត្រូវ ការងារ​៖

១. ត្រូវគោរព​តាម​បទ​ប្បញ្ញា​ត្តិ​បទដ្ឋាន​គតិយុត្តិ​ដែល គ​.​ជ​.​ប បានកំណត់

២. ក្ដាប់ជាប់​ភារកិច្ច​រួម​ជា​យុទ្ធសាស្ត្រ គឺ​ពង្រឹង កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ ការពារ ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ថែរក្សា​សន្ដិភាព និង​រាល់​សមិទ្ធផល​នៃ​សង្គមជាតិ​ឱ្យបាន​រឹងមាំ​។

៣. ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់ កាល​ទី ៤ របស់​រាជរដ្ឋាភិបាល ព្រមទាំង​រាំង​ស្កាត់​រាល់​ឧបាយកល និង សកម្មភាព​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ប៉ុនប៉ង​បំផ្លាញ​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​។

៤. ប្រតិ​ប​ត្ត​តាម​អភិក្រម​ទាំង ៥ គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ “​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​”​។

៥. ត្រូវ​តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​បរិសុទ្ធ ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ឱ្យ បាន​គង់វង្ស ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់ បរទេស​ចូល កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​មិន​ឱនក្បាល ចំពោះ ការដាក់​សម្ពាធ​ណាមួយ​ពី​ខាងក្រៅ ថែរក្សា សន្ដិភាព សន្ដិសុខ ស្ថិរភាព​នយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម ឱ្យបាន​រឹងមាំ​លើ​មូលដ្ឋាន​ប្រតិបត្តិ យ៉ាង​ម៉ឺងម៉ាត់ រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​។​

៦. ត្រូវ​បន្ដ​ជំរុញ​អប់រំ​ផ្សព្វផ្សាយ តាម​គ្រប់​រូបភាព​ឱ្យបាន ទូលំទូលាយ និង​ស៊ីជម្រៅ​ក្នុង​គ្រប់​ស្រទាប់​ប្រជាជន ពិសេស​ស្រទាប់​យុវជន អំពី​សភាពការណ៍​រីកចំរើន​របស់ ប្រទេសជាតិ អំពី​គោលនយោបាយ​នានា​របស់​គណបក្ស និង​រាជរដ្ឋាភិបាល​អំពី​ភាពជា​ម្ចាស់​របស់​ប្រជាជន និង​វាយបក រាល់​ការឃោសនា អកុសល​របស់​ពួក​ប្រឆាំង ដើម្បី​បង្កើន​ជំនឿ​របស់​ប្រជាជន​ចំពោះ​ការដឹកនាំ​របស់ គណបក្ស និង​រាំង​ស្កាត់​ឧបាយកល​បំផ្លិចបំផ្លាញ​របស់ ពួក​ប្រឆាំង និង​អមិត្ត​។

៧. សមាជិក សមាជិកា​អង្គ​បោះ​ត្រូវ​រៀន​គូស​លើ សន្លឹក ឆ្នោត​ឲ្យ​ល្អប្រសើរ ដើម្បី​ជៀសវាង​ការភ័នច្រឡំ​

៨. ក្រុមការងារ និង​គណបក្ស​ស្រុក​-​ក្រុង​ទាំងអស់ ត្រូវ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ធានា​ថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អប្រសើរ ពិសេស​ត្រូវ ការពារ​ទាំង​មណ្ឌល និង​ការិយាល័យ​បោះឆ្នោត ការពារ សុវត្ថិភាព​ជូន​បេក្ខជន​ឈរឈ្មោះ និង​ការពារ​លទ្ធផល បោះឆ្នោត ព្រមទាំង​គ្រប់គ្រង សភាពការណ៍​ក្រោយ​ការ បោះឆ្នោតឱ្យ​បានល្អ​ប្រសើរ ហើយ​ត្រូវរាយការណ៍ជូន គណៈអចិន្ត្រៃយ៍​គណបក្ស​ខេត្ត នូវ​លទ្ធផល​នៃ​ការ បោះឆ្នោត សភាពការណ៍​ផ្សេងៗ ឱ្យបាន​ទៀងទាត់​តាម​ការជាក់ស្ដែង​៕ ល​