លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ជួប​ជាមួយ​និស្សិត​ឯកទេស​និង​អ្នក​ស្ម័គ្រ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

85
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)​ជួប​សំណេះសំណាល​ជាមួយ​និស្សិត​ឯកទេស​នឹង​អ្នកស្ម័គ្រចិត្ត​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩​កាលពី​រសៀល​ថ្ងៃទី​២០​ខែមីនា​ឆ្នាំ​២០២០​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។

​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​បាន​ថ្លែងថា​ការជួបជុំ​សំណេះសំណាល​នៅពេលនេះ​គឺជា​ការជួយ​បំផុស​ឱ្យ​និស្សិត​ឯកទេស​និង​អ្នកស្ម័គ្រចិត្ត​ចូលរួម​សកម្មភាព​មនុស្សធម៌​ដោយ​ស្ម័គ្រចិត្ត​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​តាមរ​យៈ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)​។ កម្លាំង​ស្ម័គ្រចិត្ត​នាពេលនេះ​គឺជា​វីរបុរស​ខ្សែត្រៀម​ទី​១ ដើម្បី​ចូលរួម​ត្រៀមប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid19 និង​ជួយ​ដល់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​ទាំងមូល​។

​លោកស្រី​បន្តថា​ក្រសួងសុខាភិបាល​បាន​ត្រៀម​សម្ភារ​បច្ចេកទេស​និង​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​ដែល​នេះ​គឺជា​ការទទួលខុសត្រូវ​ចំពោះ​កម្លាំង​ស្ម័គ្រចិត្ត​តាមរយៈ​សមាគម​TYDA​ដែល​ការស្ម័គ្រចិត្ត​នេះ​បាន​ចេញពី​បេះដូង​ពី​ឆន្ទ​:​ដើម្បី​រួមគ្នា​ជួយ​ខ្មែរ​នៅក្នុង​ដំណាក់កាល​នេះ​។​ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​របស់​សមាគម​TYDA​នឹង​នៅ​ជាមួយ​បងប្អូន​ស្ម័គ្រ​ចិត​ទាំងអស់​គ្រប់ពេលវេលា​។​តាមរយៈ​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ស្ម័គ្រចិត្ត​ក្នុងការ​បំពេញភារកិច្ច​ដ៏​មាន​អត្ថន័យ​នេះ​ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​ចោល​នោះទេ​។

​ជាមួយគ្នានេះ​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​ក៏បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ការកោតសរសើរ​និង​ការថ្លែងអំណរគុណ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​ចំពោះ​កម្លាំង​ស្ម័គ្រចិត្ត​ទាំងអស់​ដែល​នេះ​គឺជា​ការយកចិត្តទុកដាក់​ចំពោះ​អ្នកស្ម័គ្រចិត្ត​ទាំងអស់​។​ដោយ​មិន​ទុកឱ្យ​នរណាម្នាក់​ចោល​នោះទេ​ហើយ​នេះ​គឺជា​លើកទឹកចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។

​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​បាន​បញ្ជាក់ថា​សមាគម​TYDA​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​Covid19​តាមរយៈ​ការអប់រំ​សុខភាព​ដល់​សហគមន៍​ជួយ​បំផុសបំផុល​និស្សិត​អ្នកស្ម័គ្រចិត្ត​ឲ្យ​និង​ជួយ​កៀងគរ​សប្បុរសជន​ឱ្យចូល​រួម​សកម្មភាព​មនុស្សធម៌​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ដោយ​ការធ្វើ​អនាម័យ​លាងដៃ​នឹង​សាប៊ូ​និង​អាកុល​។​ជៀសវាង​ការជួបជុំ​មនុស្ស​ច្រើន​ដែរ​មិនចាំបាច់​។


​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​មាន​អា​ការៈមិន​ស្រួលខ្លួន​(​ក្តៅខ្លួន​ក្អក​..)​ត្រូវដាក់​ខ្លួនឯង​ឱ្យនៅ​ដោយឡែក​ពី​អ្នកដទៃ និង​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​។ លើសពីនេះ​ត្រូវ​បំបាត់​ភាពភ័យខ្លាច​ជ្រុល យកចិត្តទុកដាក់​ថែទាំ​សុខភាព​ខ្លួនឯង និង​ជួយ​ដល់​គ្រួសារ សហគមន៍ និង​សង្គមជាតិ​៕S/​